ព័ត៌មានជាតិ
អភិបាលខេត្តកំពត ជំរុញអាជ្ញាធរក្រុងស្រុកបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំទៅដល់អាជ្ញាធរក្រុងស្រុកទាំង៩ឲ្យយកចិត្តទុកដាក់រៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យល្អប្រសើរ ពិសេសត្រូវបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋ និងទេសចរទៅកម្សាន្តនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ខណៈរដ្ឋបាលខេត្តគ្រោងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយដើម្បីទាកទាញទេសចរ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ខែមេសា ខាងមុខ រដ្ឋបាលខេត្តកំពត បានត្រៀមរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយ ដែលមានលោក មឿង គង្គា អភិបាលរងខេត្ត លោកនាយករដ្ឋបាល និងអភិបាលក្រុងកំពតសហការរៀបចំចាត់ចែញកម្មវិធីសប្បាយៗជាច្រើនមានដូចជា ការប្រគំតន្ត្រី ការតុបតែងលម្អទីតាំង ការលេងល្បែង និងរបាំប្រជាប្រិយ ការប្រគំភ្លេងប្រពៃណីបូរាណខ្មែរ ការប្រកួតកីឡាអុកចត្រង្គ និងការរៀបចំតំបន់ត្រជាក់ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។

លោក ម៉ៅ ធនិន បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុងស្រុក មន្ទីរជំនាញពាក់ព័ន្ធ ឲ្យសហការគ្នាខិតខំរៀបចំតុបតែងលម្អ និងបង្កបរិយាកាស និងភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អប្រសើរ ទប់ស្កាត់ឲ្យបាននូវបញ្ហាមិនប្រក្រតីណាមួយដែលអាចនឹងកើតឡើងនៅក្នុងឱកាសនោះ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរទេសចរណ៍ឲ្យបន្តចុះណែនាំអប់រំដល់ប្រតិបត្តិករទេសចរណ៍ឲ្យយកចិត្តទុកដាក់ ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ អរីយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរតាមរយៈការរៀបចំតុបតែងលម្អទីតាំងរបស់ខ្លួន និងការស្លៀកពាក់តាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរជាដើម៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


