សេដ្ឋកិច្ច
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដឹកភ្ញៀវទេសចរជាង ១ ០០០ នាក់ក្នុងមួយសប្ដាហ៍
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា ក្នុងមួយសប្ដាហ៍ កំពង់ផែទេសចរអន្តរជាតិកំពត ដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១ ០០០ នាក់ បន្ទាប់ពីបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។
កំពង់ផែទេសចរអន្តរជាតិកំពត គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ម៉ៅ ធនិន បានលើកឡើងនៅក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោម នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥នេះថា ខេត្តកំពតមានកំពង់ផែចំនួន ៥ សម្រាប់នាំទំនិញចេញ-ចូល និងសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ។ដោយឡែកកំពង់ផែទេសចរអន្តរជាតិកំពត ជាសមិទ្ធផលថ្មី ដែលបានបើកដំណើរការសាកល្បង និងបានដំណើរការដឹកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិធ្វើដំណើរទៅតាមបណ្ដាកោះនានា ជាមួយនាវាទំនើបៗ។
លោក ម៉ៅ ធនិន បញ្ជាក់៖«ក្នុងមួយសប្ដាហ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជាង ១ ពាន់នាក់ បានធ្វើដំណើរតាមកំពង់ផែទេសចរណ៍នេះ»។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅជាប់នឹងដងព្រែក ដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត តម្លៃជាង ៩ លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ខណៈបច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។
កំពង់ផែនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតា។
តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
សន្តិសុខសង្គម៥ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


