Connect with us

ព័ត៌មានជាតិ

ឆេះ​រោង​ស្តុក​អេតចាយ​មួយ​កន្លែង ខូចខាត​សម្ភារៈ​គិតជា​ទឹក​ប្រាក់​ប្រហែល​៣០០០​ដុល្លារ​

បានផុស

នៅ

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២១​វេលា​ម៉ោង​១២:០០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច​ក្រុម​ទី​០៦​ ភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង​មាន​ករណី​អគ្គិភ័យ​មួយបានកើតឡើង ​​បណ្តាល​ឲ្យ​ឆេះ​រោង​ស្តុក​អេតចាយ​០១​ខ្នងទាំងស្រុង​​មាន​ទំហំ​៤​ម​x២០​ម​ របស់​ម្ចាស់​ឈ្មោះ​អៃ​ ចក់ ​ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ ​មុខរបរ​លក់​ទិញ​អេតចាយ​និង​ប្រពន្ធ​ឈ្មោះ​ វ៉ាន់​ ​លាភ​ អាយុ​៥៩​ឆ្នាំ​មុខរបរ​មេផ្ទះ​រស់នៅ​កន្លែង​កើត​ហេ​តុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ​ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ​ បាន​បង្ក​ឲ្យ​ខូចខាត​សម្ភារ​មួយចំនួនធំ​​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៣.០០០​ដុល្លា​រ។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ពេលដែលករណីអគ្គិភ័យនេះ បានកើឡើងភ្លាមៗ​ កម្លាំងសមត្ថកិច្ច​បានចេញ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង​ ក្នុងនោះរថយន្ត​របស់​ក្រុមហ៊ុន​សូ​គី​មិ​ច​០១​គ្រឿង​និង​រថយន្ត​របស់​ស្នងការ​ខេត្ត​ចំនួន​០៣​គ្រឿង ​និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​ឡាន​ ទើប​អាច​ទប់ស្កាត់​បាន​មិន​ឲ្យ​ឆ្លង​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ ដោយ​កិច្ចប្រតិបត្តិការ​នេះ ​បានបញ្ចប់​នៅវេលា​ម៉ោង​០២:៣០​នាទី​យប់​ហើយ​មូលហេតុ​នៃ​ការឆេះ​នេះ ​ប​ង្ក​ដោយ​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម