សេដ្ឋកិច្ច
៩ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូលបានជាង២ពាន់លានដុល្លារ កើនឡើងជាង៣ភាគរយ
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ រដ្ឋប្រមូលចំណូលបានចំនួន៩០១៥.០៨ប៊ីលានរៀល ស្មើនឹងប្រមាណ២២២៥.៩៥លានដុល្លារអាមេរិកស្មើនឹង៧៨.១០ភាគរយនៃផែនការប្រចាំឆ្នាំ។
នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញានិងត្រីមាសទី៣ និងទិសដៅដែលត្រូវអនុវត្តបន្តនៅថ្ងៃទី១២តុលា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ចំណូលពន្ធអាករនៅក្នុងត្រីមាសទី៣នេះ មានការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩កន្លងទៅកើនឡើង៣២៥.២៧ប៊ីលានរៀលស្មើនឹង៨០.៣១លានដុល្លារអាមេរិកស្មើនឹង៣.៧១ភាគរយ។ លោកបានបន្តថា ប៉ុន្តែសម្រាប់ខែកញ្ញាឆ្នាំ២០២០ បើធៀបទៅនឹងខែកញ្ញាដូចគ្នាកាលពីឆ្នាំ២០១៩ឃើញថា មានការថយចុះ។
លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ក្នុងខែកញ្ញាឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានតែ៧៥៤.២០ប៊ីលានរៀលស្មើនឹង១៨៦.២២លានដុល្លារអាមេរិកនៃផែនការប៉ុណ្ណោះ បើធៀបនឹងខែកញ្ញាឆ្នាំ២០១៩ថយចុះចំនួន១៧៤.០៥ប៊ីលានរៀលស្មើនឹង៤២.៩៨លានដុល្លារអាមេរិកស្មើនឹង១៨.៧៥ភាគរយ។
លោក គង់ វិបុល បានមានប្រសាសន៍ថា ឥទ្ធិពលនៃការរាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញនូវសញ្ញានិងផលប៉ះពាល់ជាអវិជ្ជមានមកលើចំណូលពន្ធជាពិសេសប្រភេទពន្ធ និងវិស័យសំខាន់ៗនានានៅក្នុងត្រីមាសទី៣នេះ។ លោកបានក្រើនរំលឹកដល់ប្រធានអង្គភាពក្រោមឱវាទទាំងអស់ ត្រូវពង្រឹងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានគយនិងពន្ធដារនិងអន្តរក្រសួងស្ថាប័ន ដែលបានដាក់ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យបង្កើនប្រសិទ្ធភាពនិងតម្លាភាព ដល់ការប្រមូលពន្ធនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ថា ទោះបីជាមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែលជះឥទ្ធិពលពីជំងឺកូវីដ១៩ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងផែនការសកម្មភាពបន្ថែម និងបន្តពង្រឹងវិធានការអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ វិស័យអាកាសចរភាគថៃកសិកម្មនិងការរៀបចំសត្វនិងវិស័យកម្មន្តសាលទូទៅនិងធានានូវវិធានការអន្តរាគមន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង