Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande Group ប្រកាសខាតប្រាក់សុទ្ធជាង ៤.៥ ពាន់លានដុល្លារ

បានផុស

នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន Evergrande Group បានរាយការណ៍ពីការខាតបង់ប្រាក់សុទ្ធក្នុងរយៈពេលពីខែមករាដល់ខែមិថុនា មានប្រហែល ៣៣ ពាន់លានយ័ន ឬប្រហែល ៤.៥ ពាន់លានដុល្លារ ។

កាលពីដើមខែសីហានេះ​ ក្រុមហ៊ុនបានដាក់ពាក្យសុំការការពារការក្ស័យធននៅតុលាការអាមេរិក ខណៈដែលអចលនទ្រព្យចិន ធ្លាក់ចូលក្នុងភាពច្របូកច្របល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុនជួបរឿងរ៉ាវបែបនេះ ពោលនៅអំឡុងឆ្នាំ ២០២១ និង ២០២២ ក្រុមហ៊ុនបានខាតបង់ប្រាក់សរុបជាង ៧៥ ពាន់លានដុល្លារ ខណៈសម្រាប់បំណុលវិញ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះមានប្រមាណជាង ៣២៧ ពាន់លានដុល្លារ ។

ដោយឡែក ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនបានបន្តឡើងវិញលើផ្សារហ៊ុនហុងកុងនៅថ្ងៃចន្ទនេះ បន្ទាប់ពីផ្អាករយៈពេល ១៧ ខែ ។ ទន្ទឹមនេះ ការចរចាររបស់ក្រុមហ៊ុន Evergrande ជាមួយម្ចាស់បំណុល ក៏មានការលំបាកផងដែរ ហើយលក្ខខណ្ឌ​តឹងតែង​ទំនង​ជា​នឹង​បន្ត​សម្រាប់​ក្រុមហ៊ុន ខណៈ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​នៅ​តែ​មិនទាន់មានសន្ទុះងើបឡើងវិញនៅឡើយ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម