អាកាសយានដ្ឋាន​អន្តរជាតិ តារាសាគរ ​នឹង​បើក​ហោះហើរ​សាកល្បង​ នៅចុងខែមីនា​ – Kampuchea Thmey Daily

Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

អាកាសយានដ្ឋាន​អន្តរជាតិ តារាសាគរ ​នឹង​បើក​ហោះហើរ​សាកល្បង​ នៅចុងខែមីនា​

Published

on

អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ខេត្តកោះកុង ដែលសាងសង់ ដោយក្រុមហ៊ុន Union De​velop​ment Group នឹងសាងសង់រួចរាល់នៅក្នុងកំឡុងខែមីនា ហើយនឹងបើកការហោះហើរសាកល្បង នៅថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខ។

​​នាយ​ឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល ដែល​បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់​អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ខេត្ត​កោះកុង កាលពីដើម​សប្តាហ៍​មកនេះ បានមាន​ប្រសាសន៍​ថា តាម​ផែនការ​គម្រោង​សាងសង់​អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ខេត្តកោះកុង នឹងការរៀបចំធ្វើ សុពលភាព ហោះហើរ នឹង​បញ្ចប់នៅខែធ្នូ ឆ្នាំ ២០​២០ ព្រមទាំង បញ្ចប់ សុពលភាពហោះហើរ នឹងធ្វើនៅខែ កុម្ភៈ ឆ្នាំ ២០​២១​។

ជាមួយគ្នានេះ​ លោក បានបន្តថា អាកាសយានដ្ឋាន​នេះ នឹង​បញ្ចប់​គម្រោង​សាងសង់ នៅមុនថ្ងៃទី២០ ខែមីនា ហើយនឹងបើកការហោះហើរ សាកល្បង នៅមុនថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ព្រមទាំងបញ្ចប់ គម្រោង​អាកាសយានដ្ឋាន ផ្សេងៗទៀត នៅមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

លោក បានលើកឡើងថា ​រដ្ឋលេខាធិការដ្ឋាន អាកាសចរ ស៊ីវិល នឹង​ទទួល​គម្រោង​អាកាសយានដ្ឋាន​នេះ នៅមុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ និងការបំពេញ​លក្ខខណ្ឌ ប្រតិបត្តិការ ​អាកាសយានដ្ឋាន​( សុំ​វិញ្ញាបនបត្រ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​បំពេញ)នាពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២១ ខាងមុខ។

សូម​បញ្ជាក់​ថា អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ស្ថិតក្នុង​ខេត្តកោះកុង បាន​បោះ​ទុន​វិនិយោគ​សរុប​ចំនួន ២០០លានដុល្លារ រួមមាន ការ​ស្ថាបនា​ផ្លូវ សម្រាប់​យន្តហោះ​រត់ ដែលមានប្រវែង​បណ្ដោយ ៣២០​០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និង​ស្ថានីយ​អ្នក​ដំណើរ ដែលនឹង​អនុញ្ញាត ឲ្យ​យន្តហោះ​ធុន​យក្ស ប្រភេទ ប៊ូអីង ៧៧៧ ប្រភេទ និងអ៊ែរបើស A៣៤០ ចុះចតបាន ផងដែរ៕

អត្ថបទ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services