គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៨០លានដុល្លារ លើការសាងសង់ផ្លូវលេខ ៣៣,៤១,៣១
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៨០លានដុល្លារ លើការសាងសង់ផ្លូវលេខ ៣៣,៤១,៣១

Published

on

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន រំពឹង​ថា ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវលេខ ៣៣,៤១,៣១ អាចនឹងធ្វើឡើងនៅឆ្នាំ២០២១ខាងមុខ ខណៈ​ការ​ចរចា​ជា​មួយ​ភាគី​ចិន ត្រូវបាន​បញ្ចប់​រួចរាល់​ហើយ ហើយ​រង់ចាំ​តែការចុះកិច្ចព្រមព្រៀងប៉ុណ្ណោះ។

ការថ្លែងរបស់លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន បានធ្វើឡើង​ក្នុងឱកាសដែលលោកបានដឹកនាំមន្រ្តីចុះពិនិត្យផ្លូវលេខ៤១​ ដែលរងការ​ខូចខាតដោយទឹកជំនន់ នាព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល បានមាន​ប្រសាសន៍​ថា ភាគីចិន បានឯកភាពអស់ហើយ លើការ​ផ្ដល់​ប្រាក់​កម្ចី​ប្រមាណ១៨០លានដុល្លារ សាងសង់​ផ្លូវ​ទាំង​បី​ខ្សែ​ តែរង់ចាំ​នូវ​នីតិវិធី​មួយចំនួនប៉ុណ្ណោះ។ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន សង្ឃឹមថា នៅឆ្នាំ២០២១ខាងមុខ នឹងមានការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវទាំងបីកន្លែងខាងលើ។

កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញបើក​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រីនស៍ ម៉ាណ័រ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានមានប្រសាសន៍ថា សម្ដេច​​​សម្រច​បាន​នូវ​គម្រោង ៣ ដោយសុំខ្ចីលុយពីចិន សាងសង់ផ្លូវជាតិលេខ ៤១ តភ្ជាប់ផ្លូវជាតិលេខ ៤ ទៅកំពត ទី២ ​ផ្លូវជាតិលេខ ៣១ នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពត​។

សម្ដេច បានមានប្រសាសន៍បញ្ជាក់ថា គម្រោង​ទាំងបីនេះ បានឯកភាពគ្នាហើយ និងបានប្រថាប់​ត្រារួច​ហើយ ​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ16 seconds ago

Breaking News! អាមេរិក បើកការវាយប្រហារអាកាសលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី

ព័ត៌មានជាតិ22 mins ago

មន្ទីរពេទ្យ​រុស្សី ចាក់អង្រែ របេង ពេញអ្នក​ជំងឺ​អស់ យក​មណ្ឌល​ចត្តាឡីស័កព្យាបាលអ្នក​ឆ្លង​កូវីដ ១៩

ព័ត៌មានអន្ដរជាតិ25 mins ago

ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់

ព័ត៌មានជាតិ11 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ11 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services