សេដ្ឋកិច្ច
ម្ជូរលក់តាមផ្លូវទេ តែមានការទទួលស្គាល់ពីក្រសួងទៀត
ក្បែរតំបន់ប្រវត្តិសាស្ត្រវត្តភ្នំទល់មុខមន្ទីរពេទ្យគន្ធបុប្ផា មានហាងលក់ម្ជូរមួយកន្លែង មានភ្ញៀវចេញចូលឥតដាច់ពីព្រឹកទល់យប់។ មានទាំងអ្នកមកពីចម្ងាយ និងអ្នកជិតៗនោះក៏មាន បានមករកទិញម្ជូរញាំកំដរមាត់។
ទីនោះគឺហាងម្ជូរវត្តភ្នំ ១៦៨។ ហាងម្ជូរប្រេននេះ ត្រូវបានម្ចាស់ហាងប្រាប់ថា មានទាំងប័ណ្ណធានាអនាម័យបញ្ជាក់ពីក្រសួងសុខាភិបាល និងមានចុះកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម និងបណ្ណប៉ាតង់ ក្រែងលោអតិថិជនមិនទុកចិត្តពីសុវត្ថិភាពពេលទិញយកទៅញាំ។
ម្ចាស់ហាងលក់ម្ជូរវត្តភ្នំ ១៦៨ អ្នកស្រី ឡាំ សុដាណេឲ្យដឹងថា ហាងម្ជូរវត្តភ្នំ ១៦៨ បើកយូរឆ្នាំ មានគេស្គាល់និងល្បីតៗគ្នា ថែមទាំងមានការទទួលស្គាល់ពីអាជ្ញាធរនិងក្រសួងស្ថាប័ននានា។ ក្រៅពីល្បីមានម្ជូររាប់សិបមុខប្លែកៗ ដែលខ្លះនាំចូលពីក្រៅប្រទេស សំខាន់គឺទឹកជ្រលក់ ដែលធ្វើឲ្យអតិថិជនជាប់ចិត្ត។
ម្ចាស់ហាងឲ្យដឹងដូច្នេះថា គ្រឿងម្ជូរអាចរកទិញនៅណាក៏មាន តែអ្វីមិនអាចខ្វះបានគឺការកែច្នៃទឹកជ្រលក់ទាក់ទាញចិត្តភ្ញៀវ។ ទឹកជ្រលក់នៅហាងម្ជូវត្តភ្នំ ១៦៨ គឺលាយដោយខ្លួនឯង ជ្រើសរើសគ្រឿងផ្សំល្អៗដូចជាកាពិអីសុទ្ធតែគុណភាពលេខមួយ។ អំបិលជ្រលក់វិញ មានជាង ១០ មុខ ចង់រសជាតិបែបណាក៏មាន។ អ្នកស្រីបញ្ជាក់ថា បើធ្វើមានអនាម័យ គួបផ្សំទឹកជ្រលក់ឆ្ងាញ់ទៀត អតិថិជនប្រាកដជាមករកទិញដល់កន្លែង និងប្រាប់តៗគ្នាមិនខាន។
ហាងម្ជូរវត្តភ្នំ១៦៨ បានចុះកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម និងការត្រួតពិនិត្យអនាម័យពីក្រសួងសុខាភិបាល លើការរៀបចំនិងការប្រើប្រាស់គ្រឿងផ្សំគិតគូរដល់សុខភាពអ្នកទទួលទាន។
ហាងម្ចូរនេះក្រៅពីមានម្ជូររកបាននៅក្នុងស្រុក ខ្លះត្រូវបាននាំចូលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវចិត្តអ្នកទទួលទានគ្រប់វ័យ។
ក្នុងពេលកូវីដនេះ ម្ចាស់ហាងលក់ម្ជូរប្រេនល្បីឈ្មោះរូបនេះប្រាប់ថា អាចលក់បានមួយថ្ងៃ ២ តោន ហើយអតិថិជនទិញរួចវេចខ្ចប់យកទៅញាំតែម្តង៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង