សេដ្ឋកិច្ច
អង្ករកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅទីផ្សារអឺរ៉ុប
ភ្នំពេញ៖ ក្រុមហ៊ុន Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករនិងរោងម៉ាស៊ីនកិនស្រូវដ៏ធំជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើការបង្កើននិងពង្រីកការនាំចេញប្រភេទអង្ករប្រណិតទៅកាន់បណ្តាប្រទេសនានានៅក្នុងសហគមន៍អឺរ៉ុប ស្របពេលដែលតម្រូវកំពុងកើនឡើងខ្ពស់។ នេះបើយោងតាមការថ្លែងអះអាងរបស់ម្ចាស់ក្រុមហ៊ុនមួយនេះ។
ប្រធានអគ្គនាយកក្រុមហ៊ុនAmru Rice លោក សុង សារ៉ន បានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៦ ខែមេសានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងមមាញឹកក្នុងការវេចខ្ចប់តាមស្លាកយីហោតាមការបញ្ចាទិញនៅបណ្តាប្រទេសជាច្រើននៅសហគមន៍អឺរ៉ុបដែលកំពុងមានតម្រូវការខ្ពស់លើប្រភេទអង្ករក្រអូប។
លោកបានមានប្រសាសន៍ថា៖«ដោយសារតែក្រុមហ៊ុន Amru Rice (Cambodia) មានវិញ្ញាបនបត្រទទួលស្គាល់គុណភាពពីចក្រភពអង់គ្លេស ( British Retail Consortium Global Standard_ BRCGS) ចំនួនធំនៅសហគមន៍អឺរ៉ុប ដូច្នេះយើងអាចភ្ជាប់ស្លាកសញ្ញា( Label) ជូនបណ្តាអ្នកបញ្ជាទិញរបស់យើងនៅសហគមន៍អឺរ៉ុប។ ការណ៍នេះយើងអាចដាក់លក់តាមផ្សារទំនើបនៅសហគមន៍អឺរ៉ុប។ យើងមាន៣០ម៉ាក (brands) ដែលយើងកំពុងតែវេចខ្ចប់ជូនអតិថិជនរបស់យើងនៅតាមបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប»។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) លោក ចាន់ សុឃាំងបានកាលពីពេលកន្លងមកនេះថា ឆ្នាំ២០២៣ អាចចាត់ទុកជាពេលវេលាល្អសម្រាប់ទីផ្សារនាំចេញអង្ករកម្ពុជាដោយទទួលបានកំណើនទាំងបរិមាណប្រាក់ចំណូល និងទីផ្សារថ្មីៗ ជាពិសេសកំណើននៅសហគមន៍អឺរ៉ុប។
លោក សុឃាំងថ្លែងថា៖« ក្នុងឆ្នាំ២០២៣ កន្លងមកអង្ករកម្ពុជាទទួលបានការចាប់អារម្មណ៍ និងទទួលបានការបញ្ជាទិញពីទីផ្សារថ្មីៗជាបន្តបន្ទាប់ផងដែរ»។
លោកឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ដែលជាក្រុមហ៊ុននាំអង្ករ«អង្កររំដួល»របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកា ស្រូវ-អង្ករពិភពលោក និងទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ»ប្រចាំឆ្នាំ២០២២បាននិយាយថា កត្តាគុណភាព រសជាតិ ក្លិន តម្លៃ និងកេរ្តិ៍ឈ្មោះពីការឈ្នះពានរង្វាន់ក្នុងវេទិកាលំដាប់ពិភពលោកជាបន្តបន្ទាប់ បានជួយឱ្យអង្ករកម្ពុជាទទួលបានការពេញនិយមកាន់តែខ្លាំងជាពិសេសនៅសហគមន៍អឺរ៉ុប។

លោកបានអះអាងថា៖«គុណភាព រសជាតិ និងក្លិនអង្គរកម្ពុជាគឺត្រូវបានគេទទួលស្គាល់ជាអន្តរជាតិរួចហើយ ប៉ុន្តែសម្រាប់ស្ថានភាពនាំចេញអង្ករក្នុងឆ្នាំ២០២៤ នេះខ្ញុំមិនហ៊ានវាយតម្លៃបែបណានោះទេ ព្រោះនៅឆ្នាំនេះផលិតកម្មស្រូវត្រូវបានព្យារកណ៍ថានឹងរងផលប៉ះពាល់ពីកង្វះខាតទឹកសម្រាប់ធ្វើស្រែ ខណៈការកើនឡើងនៃតម្លៃដឹកជញ្ជូនទៅទីផ្សារអន្តរជាតិ ក៏កំពុងដាក់សម្ពាធលើវិស័យនេះជាបណ្តើរៗដែរ»។
បើតាមCRFបង្ហាញថាក្នុងឆ្នាំ២០២៣កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៦៥៦ ៣២៣តោន កើនឡើង៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ចំណែកទឹកប្រាក់ប្រមូលបានមានចំនួន ៤៦៦លានដុល្លារ កើនឡើង ១៣ភាគរយ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់គោលដៅចំនួន ៦១ប្រទេស/ដែនដី តាមរយៈក្រុមហ៊ុននាំចេញចំនួន ៦៣។
ផ្អែកតាម CRFការនាំចេញអង្ករទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង មានបរិមាណ ២១២ ៧៥៦តោន គិតជាប្រាក់១៣៨លានដុល្លារ,ប្រទេសនៅទ្វីបអឺរ៉ុប(២៦ប្រទេស)ចំនួន ២៦៤ ៦៨៣តោន ស្មើនឹង ១៩១លានដុល្លារ, ប្រទេសសមាជិកអាស៊ាន(៧ ប្រទេស) ៩៣ ៣៧៦តោន ស្មើនឹង ៦២លានដុល្លារ និងទៅគោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា(២៦ ប្រទេស)បានចំនួន ៨៥៥០៨តោន ស្មើទឹកប្រាក់ ៧៦លានដុល្លារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


