ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង៤០០លានដុល្លារពីការនាំអង្ករក្នុងរយៈពេល១១ខែកន្លងមកនេះ
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថាក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន ដែលទឹកប្រាកចំនួន ៤១៣.៩០លានដុល្លារ ដែលបង្ហាញអំពីតម្រូវការនៅតែមានកំណើន។

យោងតាម លោក លន់ យ៉េង អគ្គលេខាធិការនៃ CRF សម្រាប់ការនាំអង្ករជាង៥៧ម៉ឺនតោននេះគឺត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ។
លោកបានថ្លែងបន្តទៀតថា សម្រាប់ការនាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៨ ៣៤១ តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤ លានដុល្លារសហរដ្ឋអាមេរិក។

លោកថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥% ប្រភេទអង្ករស ធម្មតា ២០.១០% អង្ករចំហ៊ុយ ២.៩៥% អង្ករសរីរាង្គចំនួន ១.៨១% និងអង្ករផ្សេងៗចំនួន ០.២៩% ។
ជាមួយគ្នានេះដែរ បើតាមរបាយការណ៍ដដែល ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៦៤២ ៥១១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៣៧៨.៧៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៨% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


