ព័ត៌មានជាតិ
មន្រ្តីនិងអ្នកបច្ចេកទេសចិន សិក្សាគម្រោងស្តារផ្លូវជាតិលេខ ៨ ពីព្រែកតាមាក់ទៅពញាក្រែក
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ នៃការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៨ ពីស្ពានព្រែកតាមាក់ដល់ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៨)។

កិច្ចប្រជុំដឹកនាំដោយលោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដែលបានពិនិត្យនិងពិភាក្សាលើរបាយការណ៍ នៃការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៨) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនជាមួយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។
ក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញពីការកែសម្រួលចំណុចខ្លះ ដែលថ្នាក់ដឹកនាំក្រសួងបានមានមតិកែលម្អកាលពីប្រជុំនាពេលកន្លងមក ដូចជាការងារដាក់លូ សាងសង់ស្ពានថ្មី គន្លងផ្លូវពុះចែកទ្រូងថ្នល់ និងការសាងសង់ស្ថានីយជញ្ជីងរថយន្ត ដោយពិនិត្យទៅលើជម្រើសដែលសមស្រប មានគុណភាព និងអាចកាត់បន្ថយផលប៉ះពាល់បានច្រើន។

លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានដឹកនាំកិច្ចប្រជុំ បានណែនាំដល់មន្ត្រីពាក់ព័ន្ធនិងភាគីក្រុមហ៊ុន ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការរៀបចំប្លង់លម្អិតតាមផ្នែកនីមួយៗឱ្យបានហ្មត់ចត់ មុននឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំពិនិត្យសម្រេចជាបន្ត ដើម្បីពន្លឿនការងារសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន