Connect with us

ព័ត៌មានជាតិ

គម្រោងវិនិយោគប្រព័ន្ធរំដោះទឹកបញ្ចៀសជន់លិច​ខាង​លិច​រាជធានីភ្នំពេញ សម្រេចបាន ៨៨%

បានផុស

នៅ

គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើងសម្រេចបាន​ប្រមាណ ៨៨%។ នេះ​បើតាម​ការ​គូស​បញ្ជាក់ពី​លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង ខណៈលោកស្រី​កាលពីម្សិល​មិញនេះ បាន​ដឹកនាំ​គណៈ​ប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមមន្ត្រីបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី កុយ សុដានី បានបញ្ជាក់ថា គម្រោងខាងលើនឹងចូលរួមកាត់បន្ថយ និងបញ្ជៀសជំនន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺទៅកាន់ស្ទឹងព្រែកត្នោត។

បើតាមមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ជូន ការចុះត្រួតពិនិត្យនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីស្វែងយល់បន្ថែមអំពីលក្ខណៈបច្ចេកទេស ចំណុចខ្វះខាត និងតម្រូវការបន្ថែមដើម្បីជាធាតុចូលសម្រាប់ការរៀបចំផែនការនៅជំហានបន្តបន្ទាប់ទៀត។

គម្រោង​វិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធរំដោះទឹក​នៅ​ភាគ​ខាងលិច​ភូមិសាស្ត្ររាជធានីភ្នំពេញ បានបើកការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បើគិតមកដល់ពេលបច្ចុប្បន្នសម្រេចបានជារួមប្រមាណ ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម