សេដ្ឋកិច្ច
សេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី២រំពឹងកើនឡើងខ្ពស់ ប៉ុន្តែសម្ពាធអតិផរណានៅតែបន្ត
ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម បានបង្ហាញនៅថ្ងៃសៅរ៍នេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងក្នុងត្រីមាសទី២ ដោយសារតែការនាំចេញរឹងមាំ ប៉ុន្តែការកើនឡើងអតិផរណានៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការិយាល័យស្ថិតិទូទៅរបស់រដ្ឋាភិបាល (GSO) បាននិយាយថា ផលិតផលក្នុងស្រុកសរុបវៀតណាម (GDP) ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៦,៩៣ ភាគរយក្នុងត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងកំណើន ៥,៨៧ ភាគរយក្នុងត្រីមាសទី១។
GSO បានបន្ថែមថា សេដ្ឋកិច្ចវៀតណាមក្នុងឆមាសទី១ ឆ្នាំ ២០២៤ បានកើនឡើង ៦,៤២ ភាគរយ។
វៀតណាម ដែលជាប្រទេសនាំចេញស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងសម្លៀកបំពាក់ដ៏សំខាន់មួយ កំពុងពង្រឹងសកម្មភាពអាជីវកម្មក្នុងស្រុក ក្រោយកំណើនសេដ្ឋកិច្ចសម្រេចមិនដល់គោលដៅកាលពីឆ្នាំមុន ដោយតម្រូវការសកលខ្សោយ និងកង្វះថាមពល។
GSO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម បន្តនិន្នាការវិជ្ជមាន ដោយត្រីមាសនីមួយៗមានភាពល្អប្រសើរជាងឆ្នាំមុន»។

ស្ថាប័នដដែល ខណៈសេដ្ឋកិច្ចវៀតណាមប្រឈមមុខនឹងហានិភ័យផ្សេងៗទាំងក្នុង និងក្រៅស្រុក ការឆ្ពោះទៅរកគោលដៅកំណើន ៦ ដល់ ៦,៥ ភាគរយសម្រាប់ឆ្នាំ ២០២៤ គឺជារឿងដ៏លំបាក ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់វិស័យ។
កំណើនសេដ្ឋកិច្ចឆមាសទី១របស់វៀតណាម ជំរុញដោយការនាំចេញ ដែលកើនឡើង ១៤,៥ ភាគរយ ធៀបនឹងរយៈពេលកាលពីឆ្នាំមុន ដល់ ១៩០ ប៊ីលានដុល្លារ ខណៈផលិតកម្មឧស្សាហកម្ម បានកើនឡើង ១០,៩ ភាគរយ ធៀបនឹងឆ្នាំមុន។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឯណោះវិញ បានរំពឹងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងមានចំនួនជិត ៦ ភាគរយនៅឆ្នាំនេះ ដោយសារតម្រូវការខាងក្រៅដ៏រឹងមាំ និងការវិនិយោគបរទេសដែលមានភាពធន់ជាដើម។ ប៉ុន្តែស្ថាប័នដដែលបានព្រមានថា ហានិភ័យនៃការធ្លាក់ចុះក៏មានកម្រិតខ្ពស់ផងដែរ។
IMF បាននិយាយថា ប្រសិនបើសម្ពាធនៃអត្រាប្តូរប្រាក់នៅតែបន្តអូសបន្លាយពេលយូរ វាអាចនាំឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់។
គួរគូសបញ្ជាក់ថា សម្ពាធអតិផរណាកំពុងកើនឡើង ដោយតម្លៃទំនិញប្រើប្រាស់របស់វៀតណាមក្នុងខែមិថុនា បានកើនឡើង ៤,៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺជិតដល់កម្រិតដែនកំណត់របស់រដ្ឋាភិបាល ៤,៥ ភាគរយសម្រាប់ឆ្នាំមុន៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?