សេដ្ឋកិច្ច
អ្នកជំនាញថា គោលការណ៍បន្តលើកលែងពន្ធសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ជាការសម្រាលបន្ទុកអ្នកវិនិយោគ
រាជរដ្ឋាភិបាលបានសម្រេចបន្តគោលការណ៍លើកលែងពន្ធក្នុងវិស័យអចលនទ្រព្យ ដែលជួយកាត់បន្ថយបន្ទុកចំណាយដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋ។ អ្នកជំនាញនៅក្នុងវិស័យអចលទ្រព្យយល់ឃើញថា ការសម្រេចបែបនេះ គឺបានជួយបន្ធូរបន្ថយខ្លះ នៅក្នុងស្ថានភាពពេលលំបាករបស់អ្នកវិនិយោគ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ នេះថា ការបន្តវិធានការនេះ បានជួយសម្រួលបន្ទុកការក្នុងការចំណាយសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋ ប៉ុន្តែបើចង់ឱ្យវិស័យអចលនទ្រព្យដំណើរការឡើងវិញ ទាល់តែមានយន្តការច្រើនជានេះបន្ថែមទៀត ជាពិសេសការជំរុញឱ្យមានចរន្តនៅក្នុងការដោះដូរអចលនទ្រព្យនៅក្នុងស្រុកឱ្យបានច្រើន តាមយន្តការជម្រុញការទិញដូចជាការផ្ដល់ប្រាក់កម្ចី ឬជំរុញចលនា SME ឱ្យសេដ្ឋកិច្ចកើនឡើងបន្តិចម្ដងនោះចរន្តដំណើរការនឹងដើរទៅមុខ។
លោក ច្រឹក សុខនីមលើកឡើងថា៖ «នៅលើពិភពលោកប្រឈមបញ្ហាសេដ្ឋកិច្ច សង្គ្រាមផង អញ្ចឹងលំហូរទុនពីខាងក្រៅទៅលើវិស័យអចលនទ្រព្យក៏មានកម្រិត»។

លោក ច្រឹក សុខនីម បន្តថា ការដោះដូរទីផ្សារអចលនទ្រព្យក្នុងស្រុកមានកំណើនយឺត នៅរយៈពេល ៣ ឆ្នាំចុងក្រោយ នេះ ជាពិសេសលំនៅឋានថ្មីៗ មិនសូវមានការដោះដូរ ខណៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុរឹតបន្តឹងទៅលើវិស័យអចលនទ្រព្យ ធ្វើឱ្យការដោះដូរទិញលក់បន្តជាប់គាំង។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា-ចិន យល់ឃើញថា៖ «រដ្ឋាភិបាលចង់ឱ្យវិស័យអចលនទ្រព្យមានដង្ហើម និងមានលំហូរបន្ថែម ក្នុងការលូតលាស់ឡើងវិញ»។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។
រាជរដ្ឋាភិបាលបានសម្រេចបន្តគោលការណ៍លើកទឹកចិត្តពន្ធដារ ក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋ។
គោលការណ៍លើកទឹកចិត្តនោះរួមមាន៖ ការលើកលែងពន្ធលើចំណេញមូលធន, ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់, ការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន គ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?