ព័ត៌មានជាតិ
៥ ឆ្នាំទៀត រដ្ឋាភិបាលជំរុញប្រើប្រាស់យានយន្តអគ្គិសនីឲ្យបាន ៣ ម៉ឺនគ្រឿង
ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងពិព័រណ៍យានយន្តអគ្គិសនី នៅព្រឹកថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានកំណើនយ៉ាងខ្លាំង។ ប្រៀបធៀបរយៈពេលពីរឆ្នាំចុងក្រោយនេះ ការប្រើប្រាស់យានយន្តអគ្គិសនីបានកើនឡើងប្រមាណ ២៩០%។

ខណៈដែលពិភពលោកកំពុងប្រឈមមុខនិងក្តីបារម្ភពីការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីយានយន្តប្រើចំហេះឥន្ធនៈ ដែលបណ្តាលកើនឡើងកម្តៅផែនដី ការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះគុណភាពខ្យល់់ និងការបំពុលបរិស្ថានទាំងមូល លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ផែនការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅសម្រេចឲ្យបាន ៣ ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ ២០៣០។
លោកអះអាងថា នៅលើពិភពលោកការប្រើប្រាស់យានយន្តអគ្គិសនី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយផ្លាស់ប្តូរជំនួសពីការប្រើប្រាស់រថយន្តដុតដោយចំហេះឥន្ធនៈ។
ដោយសារមើលឃើញវិស័យយានយន្តអគ្គិសនី មិនត្រឹមចូលរួមលើកកម្ពស់តម្លៃបរិស្ថាននិងសុខភាពសាធារណៈ រួមទាំងពង្រឹងសន្តិសុខថាមពល រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីយានយន្តអគ្គិសនី ដើម្បីបន្ស៊ីសម្តៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មី និងឈានសម្រេចប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០។
ពាក់ព័ន្ធវិស័យយានយន្តអគ្គិសនី លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យយន្តការលើកទឹកចិត្តក្នុងការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ក្នុងនោះមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងសាធារណការដែលជាក្រសួងជំនាញបានគិតគូរពីការប្រើប្រាស់គ្រឿងបន្លាស់ និងបទដ្ឋានបច្ចេកទេសផ្សេងៗ រួមទាំងក្រសួងរ៉ែ និងថាមពល ដែលកំពុងរៀបចំផែនទីក្នុងការអភិវឌ្ឍស្ថានីយបញ្ចូលអគ្គិសនីបន្ថែម ខណៈដែលបច្ចុប្បន្នមានចំនួន ២១ កន្លែង។
ក្នុងគោលដៅដល់ឆ្នាំ ២០៣០ ជំរុញសន្ទុះការប្រើប្រាស់យានយន្តអគ្គិសនីឈានឲ្យបាន ៣ ម៉ឺនគ្រឿង លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការបង្កើតទីតាំងស្ថានីយបញ្ចូលអគ្គិសនីបន្ថែមគឺចាំបាច់ណាស់ ដើម្បីឆ្លើយតបកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលជាត្រីវិស័យនិងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា មកទល់ពេលនេះមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួន ២ ៣២៧ គ្រឿង។
លោកបន្តថា រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសសម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ យ៉ាងណាមិញ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយអគ្គិសនីមានការកើនឡើងហក់ស្ទុះឡើងខ្លាំង ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបានប្រៀបធៀប ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ២០៣ គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ១ ៦៤៤ គ្រឿង ដែលមានន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង ៧១០% ខណៈដែលទោចក្រយានកើនឡើង ៣៦៨%៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


