ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្លរីដា និងសាកលវិទ្យាល័យជាតិ Chiao Tung របស់តៃវ៉ាន់ រួមគ្នាជាមួយវិទ្យាស្ថានរូបវិទ្យាអាមេរិក បានបង្កើតប្រព័ន្ធតេស្តរហ័សថ្មីមួយ អាចស្វែងវីរុស Covid-19 កាន់តែលឿនជាងមុន ត្រឹមរយៈពេលមួយវិនាទីប៉ុណ្ណោះ។ លោក Minghan Xian ជាអ្នកសរសេរអត្ថបទលើការសិក្សាថ្មីនេះ អាចបង្កភាពស្រួលសម្រាប់តេស្តដោយខ្លួនឯង ព្រមទាំងមានតម្លៃសមរម្យ។ យ៉ាងណាមិញ ឧបករណ៍នេះមិនទាន់អនុម័តឱ្យប្រើប្រាស់ទេ គឺវាកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង៕ ប្រែសម្រួល៖ សន្យា ប្រភព៖ The Indian EXPRESS
បុរសជាអ្នកជំងឺកូវីដ-១៩ ម្នាក់ បានវាយមន្ត្រីយោធាម្នាក់បណ្តាលឱ្យស្លាប់ ...
អ្នកជំងឺកូវីដ-១៩ នៅក្រុងសិរីសោភ័ណដែលឆ្លងលើក...
ឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត និងក្រុមការងារ ទី២៥ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ រួមទាំងថវិកាមួួយចំនួន ឧបត្ថម្ភដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច និងគ្រួសារសពជនរងគ្រោះករណីពុលស្រាស្លាប់ នៅក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។ គួរបញ្ជាក់ថា ករណីសង្ស័យពុលស្រាសស្លាប់នេះ កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះសរុបចំនួន៤៧ នាក់ ,ស្លាប់ចំនួន១០នាក់...
បុរសម្នាក់បានចាប់រំលោភ ក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ៦ខែ ទើបបែកការដល់ម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន
នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានព័ត៌មាន របស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ករណីប្រជាពលរដ្ឋរងគ្រោះពុល ស្រាស ស្លាប់
បន្ទាប់ពីទម្លាយនូវរឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្ត ទាក់ទងនឹងការរកឃើញចៃដន្យនូវកាមេរ៉ាបង្កប់តាមគ្រប់បន្ទប់ក្នុង សណ្ឋាគារសមុទ្រមាស (Gold Sea Hotel)នៅក្រុងកំពង់សោម នោះមុននេះបន្តិច ដេននី ក្វាន់ បានបញ្ចេញវីដេអូថ្មីមួយទៀត ថែមទាំងរៀបរាប់យ៉ាងលម្អិតថា៖ «ឈឺចាប់បំផុត សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថា មានបង្កប់Camera (បញ្ជាក់នៅក្នុងhotelនោះមានបង្កប់cameraគ្រប់បន្ទប់)»។ នាងបន្ថែមថា បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១ម៉ឺនដុល្លារនឹងទេ? កិត្តិយសរបស់ខ្ញុំមិនអាច យកលុយ១ម៉ឺនដុល្លាមកទិញបានទេ ឈឺចាប់ហួសថ្លែងអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់។ នាងថារឿងក្តីនេះកើតឡើងតាំងពីខែ១០ឆ្នាំ២០២០មកម្ល៉េះ៕ ដោយ ៖ ចាន់រ៉ា