កីឡា
មកដឹងពីជីវិតកម្សត់របស់លោកគ្រូ ផាត សូដា ធ្លាប់យកបាយវត្តចិញ្ចឹមឪពុកពិការតាំងពីខ្លួននៅតូចៗ
គ្រូប្រដាល់កំពុងល្បីឈ្មោះខាងបណ្ដុះក្មេងៗលោក ផាត សូដា ថាកាលនៅពីក្មេងក្រលំបាកណាស់ ម្ដាយស្លាប់ចោលរីឯឪពុកពិការជើងធ្វើអ្វីមិនកើត ដូច្នេះលោកត្រូវនៅវត្តតាំងពីតូច និងយកបាយវត្តទៅចិញ្ចឹមឪពុករហូតដល់ស្លាប់។

លោក ផាត សុដា និង រិទ្ធី គីងកុង
លោក ផាត សុដា បានឱ្យដឹងថា ខ្សែជីវិតកាលនៅពីតូចៗគឺពិបាកវេទនាណាស់ ម្ដាយស្លាប់ចោលតាំងពីនៅតូចទាំងដែលខ្លួនមិនដឹងថាមុខម្ដាយយ៉ាងម៉េចផង។ ចំណែកលោកឪពុកជាអតីតកងទ័ពមួយរូប និងពិការជើងធ្វើអ្វីមិនកើតបាន។ចំណែកបងប្អូនបួសជាសង្ឃ និងរស់នៅឯវត្តឆ្ងាយៗពីគ្នា។

លោក ផាត សូដា កាលនៅបួស
គ្រូបង្វឹករបស់ សូដា សូសែន ខាងលើនេះបន្ថែមទៀតថា កាលពីតូចទីលំរស់នៅមិនច្បាស់លាស់ឡើយ ពោលម្ដងនៅជាមួយពូ ម្ដងនៅជាមួយមីង ឬរស់នៅជាមួយបងប្អូនផ្សេងៗទៀត។ បន្ទាប់មកលោកក៏រស់នៅវត្តប៉ាយ៉ាបជាមួយលោកសង្ឃរហូតមក។
កាលនោះខ្លួនដើរបិនបាតជាមួយព្រះសង្ឃជារាល់ថ្ងៃ និងឆ្ងាយៗជានិច្ច។ អ្វីដែលចាំមិនភ្លេចនោះគឺបាយម្ហូបដែលសល់ពីលោកឆាន់ហើយគឺខ្លួនតែងតែដើរយកទៅជូនឪពុកពិការបានហូប។ ដោយពេលខ្លះខ្លួនឯងត្រូវហូបបាយជាមួយទឹកស៊ីអ៊ីវប៉ុណ្ណោះ ដើម្បីសល់ម្ហូបទុកជូនឪពុ។ អ្នកស្រុកភូមិឃើញ និងដឹងរឿងនេះគ្រប់គ្នា ព្រោះលោកតែងយកបាយដែលសល់ពីព្រះសង្ឃឆាន់រួចនេះជារៀងរាល់ថ្ងៃរហូតដល់ឪពុកទទួលមរណៈភាពទៅទើបខ្លួនចូលបួសជាសង្ឃងតែម្ដងទៅ។

ឪពុក-ម្ដាយលោក ផាត សូដា
បញ្ជាក់ដែរថា លោក ផាត សូដា ជាអ្នករស់នៅឯភូមិប៉ាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបលោកជាក្មេងកំព្រាម្ដាយតាំងពីតូចមកម្ល៉េះ និងបន្ទាប់មកបានឪពុកបានស្លាប់តាមក្រោយទៀតអំឡុងលោកអាយុខ្ទង់ ១៣ឆ្នាំ។ លោកបច្ចុប្បន្នជាគ្រូបង្វឹកក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ និងបានបណ្ដុះកីឡាករ និងយុវជនថ្នាលល្បីឈ្មោះជាច្រើនដូចជា សូដា សូសែន គឿម សុវណ្ណឃីម រិទ្ធី បូរិន រិទ្ធី គីងកុង និងកីឡាករជាច្រើននាក់ទៀត៕

លោក ផាត សូដា និងសិស្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


