ដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣...
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១៣នាក់បន្ថែមទៀត...
អាជ្ញាធរខេត្តកណ្តាល រាយការណ៍ករណីរកឃើញទណ្ឌិតចំនួន ១០៣ នាក់ និងមន្រ្តីពន្ធនាគារ ០៣ នាក់បានឆ្លងកូវីដ ១៩។ ប្រភពពីអាជ្ញាធរ ពុំទាន់បញ្ជាក់ពីប្រភពការឆ្លងរាលដាលកូវីដក្នុងពន្ធនាគារខេត្តកណ្តាលនៅឡើយទេ។ មន្ត្រីពន្ធនាគារបានចាត់វិធានការសុខាភិបាល ការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀត។ ជាមួយគ្នានេះ ទណ្ឌិតដែលរកឃើញវិជ្ជមានត្រូវបានមន្រ្តីសុខាភិបាល រៀបចំកន្លែងព្យាបាលនៅក្នុងពន្ធនាគារតែម្តង។ ដោយ៖ Dy Bunnara
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្លរីដា និងសាកលវិទ្យាល័យជាតិ Chiao Tung របស់តៃវ៉ាន់ រួមគ្នាជាមួយវិទ្យាស្ថានរូបវិទ្យាអាមេរិក បានបង្កើតប្រព័ន្ធតេស្តរហ័សថ្មីមួយ អាចស្វែងវីរុស Covid-19 កាន់តែលឿនជាងមុន ត្រឹមរយៈពេលមួយវិនាទីប៉ុណ្ណោះ។ លោក Minghan Xian ជាអ្នកសរសេរអត្ថបទលើការសិក្សាថ្មីនេះ អាចបង្កភាពស្រួលសម្រាប់តេស្តដោយខ្លួនឯង ព្រមទាំងមានតម្លៃសមរម្យ។ យ៉ាងណាមិញ ឧបករណ៍នេះមិនទាន់អនុម័តឱ្យប្រើប្រាស់ទេ គឺវាកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង៕ ប្រែសម្រួល៖ សន្យា ប្រភព៖ The Indian EXPRESS
បុរសជាអ្នកជំងឺកូវីដ-១៩ ម្នាក់ បានវាយមន្ត្រីយោធាម្នាក់បណ្តាលឱ្យស្លាប់ ...
អ្នកជំងឺកូវីដ-១៩ នៅក្រុងសិរីសោភ័ណដែលឆ្លងលើក...
ឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត និងក្រុមការងារ ទី២៥ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ រួមទាំងថវិកាមួួយចំនួន ឧបត្ថម្ភដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច និងគ្រួសារសពជនរងគ្រោះករណីពុលស្រាស្លាប់ នៅក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។ គួរបញ្ជាក់ថា ករណីសង្ស័យពុលស្រាសស្លាប់នេះ កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះសរុបចំនួន៤៧ នាក់ ,ស្លាប់ចំនួន១០នាក់...