ចរាចរណ៍
ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវទៅរមនីយដ្ឋានទឹកជ្រោះប៊ូស្រា បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត
បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដ ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ចំណុចផ្លូវកែងមួយកន្លែងដែលស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ផ្លង ជំនិត អធិការនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តបណ្ដាលឲ្យយុវជនអ្នកបើកបរម៉ូតូម្នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ។ លោកអធិការបន្ថែមថា
ជនរងគ្រោះមានឈ្មោះ ផាន់ ពៅ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកសិករស្នាក់នៅបណ្ដោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូមស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បើកបរម៉ូតូម៉ាកវ៉េវ កែច្នៃគ្មានស្លាកលេខ។ លោកបន្តថា ភាគីខាងម៉ូតូបានប៉ះគ្នាជាមួយរថយន្តដឹកអ្នកដំណើរម៉ាក ford ពណ៌ស.ពាក់ស្លាកលេខ ភ្នំពេញ 2AK.6025 ហើយភ្លាមនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនក្រោយសមត្ថកិច្ចទៅដល់។

លោកអធិការបានបញ្ជាក់ថា ក្រោយការពិនិត្យរបស់មន្ត្រីជំនាញរួចបានសន្និដ្ឋានថា ភាគីបើកបរទាំងសងខាងបើកបរបញ្ច្រាសទិសគ្នា ហើយមកដល់ចំណុចផ្លូវកោងខ្លាំង ខ្វះការប្រុងប្រយ័ត្នដូចគ្នា បណ្ដាលឲ្យបុកគ្នា ហើយខ្ទាតភាគគីខាងម៉ូតូបណ្តាលឲ្យជនរងគ្រោះបាត់បង់អាយុជីវិតតែម្ដង។ ក្រោយការពិនិត្យ និងវាស់វែងរួច មន្ត្រីជំនាញបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តយកទៅបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពេជ្រាដាដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

បន្ថែមពីនេះលោក ផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដា បានអំពាវនាវដល់ប្រជាពលរដ្ឋលដែលបើកបរយានជំនិះមធ្យោបាយគ្រប់ប្រភេទ ដែលធ្វើដំណើពីក្រុងសែនមនោរម្យឆ្ពោះមកស្រុកពេជ្រាដា ក៏ដូចជាភ្ញៀវទេសចរដែលបានបើបរមកកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ញឹកញាប់ ហើយផ្លូវធ្វើដំណើរឆ្ពោះមកតំបន់នេះក៏មានសភាពកោងខ្លាំង ចុះភ្នំ ឡើងភ្នំ និងបាំងព្រៃ ដូច្នេះសូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុខសុវត្ថិភាពទាំងទៅទាំងមកផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាអ្នកបើកបរឆ្លងកាត់ផ្លូវនេះជាញឹកញាប់បានស្នើឲ្យមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី មេត្តាធ្វើយ៉ាងណាយកចិត្តទុកដាក់បំពាក់ស្លាកសញ្ញា នៅចំណុចផ្លូវដែលមានសភាពកោងខ្លាំង ក៏ដូចជាដាក់ស្លាកចរាចរណ៍ និងស្លាកសញ្ញាប្រាប់ដំណឹងផ្សេងៗ នៅលើកំណាត់ផ្លូវជាតិពី ក្រុងសែនមនោរម្យឆ្ពោះមករមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដើម្បីអាចឲ្យប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរ និងអ្នកបើកបរគ្រប់ប្រភេទងាយស្រួលមើលដើម្បីបង្កើនការប្រុងប្រយ័ត្ននៅពេលបើកបរ ដើម្បីសុខសុវត្ថិភាពក្នុងការបើកបរ៕
អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


