សេចក្ដីជូនដំណឹង
ធនាគារ ព្រីនស៍ សម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ ”ភូមិអាជីវករឆ្លាត៧១៨” ដើម្បីអបអរសាទរមួយទសវត្សនៃការលះបង់
ធនាគារ ព្រីនស៍ មានមោទកភាពយ៉ាងខ្លាំងក្នុងការប្រកាសសម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត ៧១៨” នាថ្ងៃនេះ នៅ Connexion កោះពេជ្រ។ ព្រឹត្តិការណ៍រស់រវើករយៈពេល២ថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី១០ នៃការបង្កើត និងដំណើរការរបស់ធនាគារ ព្រីនស៍។

ព្រឹត្តិការណ៍នេះរួមមានពិធីសម្ពោធ និងអាហារពេលល្ងាចដ៏ពិសេស ដែលរៀបចំឡើងសម្រាប់ដៃគូ អ្នកឧបត្ថម្ភ និងភាគីពាក់ព័ន្ធក្រោមប្រធានបទ “មួយទសវត្សនៃការលះបង់”។ ជាកម្មវិធីបង្ហាញនៃការសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា សម្រាប់ការជឿជាក់ និងការគាំទ្ររយៈពេល ១០ឆ្នាំកន្លងមក ចំពោះធនាគារ។

ចាប់តាំងពីការបង្កើត ធនាគារ ព្រីនស៍ បានអភិវឌ្ឍពីគ្រឹះស្ថានហិរញ្ញវត្ថុតូចមួយ ទៅជាធនាគារដែលកំពុងឈានមុខគេនៅកម្ពុជា។ ក្នុងរយៈពេល ១០ ឆ្នាំនេះ ធនាគារបានពង្រីកបណ្តាញសាខា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប ដើម្បីគាំទ្រអាជីវកម្មខ្នាតតូចរាប់ពាន់កន្លែង និងធ្វើឱ្យប្រជាជនទូទាំងប្រទេសអាចចូលដំណើរការបាននូវសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។
ដោយមានយុទ្ធសាស្ត្រដឹកនាំផ្អែកលើជំនឿលើអានុភាពនៃសហគមន៍ និងក្រោមពាក្យស្លោក «យើងប្រឹងប្រែងដើម្បីអ្នក» ធនាគារ ព្រីនស៍ បានបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជនគ្រប់កម្រិតយ៉ាងមានថេរភាព។

“ភូមិអាជីវករឆ្លាត ៧១៨” ជាការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមលើកស្ទួយសហគមន៍។ ដោយមានការចូលរួមពីអាជីវករក្នុងស្រុកជាង ១០០ កន្លែង ព្រឹត្តិការណ៍នេះបានធ្វើឱ្យ Connexion ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងកម្សាន្តរយៈពេលពីរថ្ងៃ ពីថ្ងៃទី ១៩ ដល់ ២០ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ១០ យប់។
អ្នកចូលរួមអាចរីករាយជាមួយផលិតផលក្នុងស្រុកនានា និងទូទាត់ប្រាក់ដោយរលូនតាមរយៈ PRINCE KHQR។ ការចូលរួមគឺឥតគិតថ្លៃ ហើយភ្ញៀវចូលរួមចំនួន ១,០០០ នាក់ដំបូងនឹងទទួលបានប័ណ្ណទិញអាហារដោយឥតគិតថ្លៃ។ ជាពិសេស អ្នកចូលរួមអាចទទួលបានការបញ្ចុះតម្លៃសេវាកម្មជិះតុកតុក និងតាក់ស៊ីរបស់ TADA រហូតដល់ ៥០% (លក្ខខណ្ឌត្រូវបានអនុវត្ត)។


កម្មវិធីកម្សាន្តមានភាពសម្បូរបែប ដូចជា៖ ការសម្តែងដោយតារាចម្រៀងប្រចាំប្រទេសកម្ពុជា រ៉ាប៊ី និង ទេព ពិសិដ្ឋ ការរាំ K-pop ពិសេសពីក្រុមរាំ Arrow Plas, កន្លែងលេងសម្រាប់កុមារ, ពិសារស្រាបៀរដោយឥតគិតថ្លៃពី Botanico Craft Beer Garden, កាហ្វេ និងការ៉េម ចែកជូនពិសារដោយឥតគិតថ្លៃ រយៈពេល២ ថ្ងៃពេញ។
ការចាក់បញ្ចាំងរឿងដ៏ពិសេស គឺភាពយន្តខ្នាតខ្លី “រឿងរ៉ាវរបស់យើង” ដែលផលិតដោយធនាគារ ព្រីនស៍ បង្ហាញអំពីសាច់រឿងរបស់អ្នកម្ដាយម្នាក់ដែលត្រឡប់មកស្រុកខ្មែរវិញ ដើម្បីស្វែងរកកូនប្រុសបន្ទាប់ពីការចាកចេញទៅជាយូរឆ្នាំ។ ភាគទី១ និងភាគទី២ បានចេញផ្សាយរួចហើយលើបណ្ដាញសង្គម និងទទួលបានការគាំទ្រយ៉ាងច្រើន។



កម្មវិធីក៏រួមមានជំនួបជាមួយតួអង្គសម្តែងដោយផ្ទាល់ និងការសម្តែងផ្ទាល់ពីតារាចម្រៀង Glomyy Vincent ដែលជាអ្នកច្រៀងបទចម្រៀងក្នុងរឿងនេះផងដែរ។ ភ្ញៀវក៏អាចចូលរួមលេងហ្គេមស្វែងរកកំណប់ ដោយមានរង្វាន់ជាង ២០០ រង្វាន់សម្រាប់អ្នកឈ្នះ។
ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនេះ ធនាគារ ព្រីនស៍ មិនត្រឹមតែឆ្លុះបញ្ចាំងលើអតីតកាលនៃការប្រកួតប្រជែងនិងការលះបង់ទេ ប៉ុន្តែវាជានិមិត្តសញ្ញានៃការសន្យាថ្មី ក្នុងការចូលរួមរីកចម្រើនជាមួយសហគមន៍កម្ពុជា ដើម្បីបង្កើតឱកាស និងជួយអភិវឌ្ឍប្រជាជន និងអាជីវកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន៕


អត្ថបទពាណិជ្ជកម្ម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


