នយោបាយ
BREAKING NEWS: វិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញត្រូវបានអនុម័តដោយសមាជិកសភាទាំង១២៥រូប
វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ ដែលអនុញ្ញាតឱ្យអាចដកសញ្ជាតិពីពលរដ្ឋខ្មែរណាដែលចូលដៃជើងជាមួយបរទេស ត្រូវបានសមាជិកសភាទាំង១២៥រូប ស្មើនឹង១០០%នៃសមាជិកសភាទាំងមូលនៅក្នុងសម័យប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

បន្ទាប់ពីជជែក ការពារ និងបកស្រាយហើយនោះ វិសោធនកម្មនេះត្រូវបានសមាជិកសភាលើកដៃអនុម័តនៅម៉ោង៩និង៥៨នាទី ព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ វិសោធនកម្មធម្មនុញ្ញនេះត្រូវបានលើកស្នើឡើងពីសមាជិកសភាទាំង១២៥រូប និងរដ្ឋាភិបាល។
ខ្លឹមសារនៃវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពា ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់»។

អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមតំណាងរាស្ត្រហត្ថលេខី លោក ជាម យៀប បានលើកឡើងថាការអនុម័តវិសោធនកម្មថ្មីនេះគឺជាការរួមចំណែកយ៉ាងសំខាន់ប្រឆាំងការជ្រែតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងអំពើក្បត់ជាតិ។ លោកបន្ថែមក្រោយអនុម័តថា ចាប់ពីពេលនេះពលរដ្ឋខ្មែរណាដែលបានឃុបឃិតជាមួយបរទេសនឹងលែងនៅជាមួយជាតិខ្មែរទៀតហើយ និងបានថ្លែងអំណរគុណដល់សមាជិកសភាទាំងមូលផងដែរ។
ដោយឡែកតំណាងរដ្ឋាភិបាលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ក្រោយវិសោធនកម្មនេះនឹងបើកផ្លូវឱ្យរដ្ឋធ្វើវិសោធនកម្មច្បាប់សញ្ជាតិឆ្នាំ១៩៩៨ និងលិខិតបទដ្ឋានផ្សេងទៀតដើម្បីកំណត់ពីលក្ខខន្ត និងនីតិវិធីនៃការដកសញ្ជាតិ។
លោកថា៖ «រាជរដ្ឋាភិបាលនឹងយកការទទួលខុសត្រូវក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនិងលិខិតបទដ្ឋានគតិយុត្តិនានានៅពេលខាងមុខដោយធានាថាច្បាប់នេះនឹងបម្រើឱ្យផលប្រយោជន៍ជាតិព្រមទាំងធានាបាននូវនិយាមនិងស្ដង់ដារអនុវត្តស្របតាមបទដ្ឋានអន្តរជាតិ»។

តាមការលើកឡើងរបស់អ្នកតំណាងរាស្ត្រដែលមានយោបល់ក្នុងសម័យប្រជុំនេះបានបញ្ជាក់ថា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ ដោយថាកាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរដែរដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុបក៏មានច្បាប់ដកសញ្ជាតិផងដែរ។
គំនិតផ្ដួចផ្ដើមឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិពលរដ្ឋខ្មែរណាដែលចូលដៃជើងជាមួយបរទេសបំផ្លាញប្រយោជន៍ជាតិ ត្រូវបានលើកឡើងដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្ដេចចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកក្រុង នៅខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ សម្ដេចថាការសម្រេចនេះគឺដោយសារអ្នកជ្រុលនិយមខ្លះប្រឆាំងហួសហេតុពេកមិនគិតផលប្រយោជន៍ជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


