ព័ត៌មានជាតិ
បុរសម្នាក់ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំរហូតមានផ្ទៃពោះ៦ខែទើបបែកការ
ភ្នំពេញ ៖ បុរសម្នាក់បានចាប់រំលោភ ក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ៦ខែ ទើបបែកការដល់ម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះមៀច សីមេសា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ១៨ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានអាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយ ដែលជួលក្បែរជនសង្ស័យដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ ម្តាយជនរងគ្រោះបាននិងអ្នកក្បែរបន្ទប់បានចេញទៅខាងក្រៅបាត់ទុកឲ្យជនរងគ្រោះនៅម្នាក់ឯង បន្ទាប់មកស្រាប់តែជនសង្ស័យហៅជនរងគ្រោះមកអង្គុយលេងក្នុងបន្ទប់ខ្លួន ខណៈជនរងគ្រោះកំពុងអង្គុយលេងស្រាប់តែជនសង្ស័យបិទទ្វារចាក់គន្លឹះរួចស្ទុះទៅឱបស្ទាប់លើរាងកាយជនរងគ្រោះនិងគំរាមមិនឲ្យស្រែកទៀតផង។ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេច។
ប្រភពដដែលបានបន្តថា លុះមកដល់ថ្ងៃទី២៩ ខែឆ្នាំដដែល ជនសង្ស័យក៏បានហៅជនរងគ្រោះមកបន្ទប់ជួលរំលោភបានសម្រេចម្តងទៀតថែមទាំងគំរាមមិនឲ្យប្រាប់នរណាម្នាក់ឡើង។ រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ជនសង្ស័យបានហៅជនរងគ្រោះមករំលោភម្តងទៀតនិងគំរាមមិនឲ្យប្រាប់នរណាបើហ៊ានប្រាប់គេនឹងសម្លាប់ចោល។
ក្រោយមកម្តាយជនរងគ្រោះក៏បានប្តូរបន្ទប់ជួលទៅនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ វិញ ចំណែកជនរងគ្រោះត្រូវម្តាយឲ្យទៅនៅជាមួយយាយនៅឯស្រុកកំណើត។
ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ យាយជនរងគ្រោះបានខលមកម្តាយជនរងគ្រោះប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះហើយ ទើបសួរនាំ ជនរងគ្រោះក៏ប្រាប់ពីដំណើររឿង ទើបម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ តែម្តង។
ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះហើយ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យក៏បញ្ជាឲ្យកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យយកទៅដោះស្រាយតាមច្បាប់៕
ដោយ ៖ សុខា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


