Connect with us

ព័ត៌មានជាតិ

រាល់​គម្រោង​អភិវឌ្ឍ​ន៍​តាម​បុរី អគារ​ពាណិជ្ជកម្ម ឧស្សាហកម្ម តម្រូវ​ឲ្យ​មាន​ទីតាំង​ដំឡើង​ស្ថានីយ​អង់តែន​គមនាគមន៍

បានផុស

នៅ

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពីការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាម​ទីប្រជុំជន តំបន់លំនៅឋាន បុរីលំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ឆ្នាំ២០១៥ និងច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងក្នុង​គោលបំណង​ដើម្បីបង្កើនប្រសិទ្ធភាព​​នៃការវិនិយោគ ការពង្រាយនិង​ការធ្វើទំនើបកម្ម​បណ្តាញ​ទូរគមនាគមន៍ ការ​ធានាគុណភាព និងសុវត្ថិភាព​សំណង់ និងការ​លើកកម្ពស់គុណភាព​សុខភាពសេវាសាធារណៈ សុខមាលភាព​សាធារណៈ ការរក្សាសោភណភាព និងបរិស្ថាន ព្រមទាំងការធានាបាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​និងបណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព ភាពអាច​ទុក​ចិត្តបាន និងឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ធ្វើការណែនាំដល់ម្ចាស់សំណង់ អ្នក​អភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិយោគតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ឬតំបន់ផ្សេងទៀតដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ត្រូវរក្សាទុកទីតាំង ឬបន្ទប់សម្រាប់​បំពាក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ការងារសាងសង់ ឬ​ដំឡើង​ស្ថានីយ អង់តែន និង​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ខ្សែកាបទូរគមនាគមន៍។ ទីតាំង ទំហំ និង​គម្រោងប្លង់សម្រាប់សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់ការផ្តល់សេវាទូរគមនាគមន៍ ត្រូវ​អនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសដូចខាងក្រោម៖

-សំណង់​ស្ថានីយអង់តែន ក្នុងបរិវេណបុរីលំនៅឋាន តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និង​តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវរក្សាទុកដីទំហំ 2.25 ម៉ែត្រការ៉េ ឬ 1.5m x 1.5m និង​ដីទំហំ 12 ម៉ែត្រការ៉េ ឬ 2m x 6m ឬ 3m x 4m។

-ការបំពាក់​ប្រព័ន្ធអាយប៊ីអេស (IBS)៖ ក្នុងអគារ​ពាណិជ្ជកម្ម អគារសហកម្មសិទ្ធិ អគារផ្សារទំនើប និង​អគារផ្សេងទៀត ត្រូវ​មានបន្ទប់ទំហំតូចបំផុតត្រឹម 12 ម៉ែត្រ​ការ៉េ ឬ 2m x 6m ឬ 3m x 4m សម្រាប់​បំពាក់​គ្រឿងសម្ភារៈបរិក្ខារ​ទូរគមនាគមន៍ និង​ត្រូវរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រព័ន្ធអាយប៊ីអេស។

-ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ​ខ្សែកាបទូរគមនាគមន៍៖ ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នក​វិនិយោគ តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់​ផ្សេង​ទៀត ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ដើម្បីធ្វើជាបណ្តាញបញ្ជូន (Transport Network) និង​បណ្តាញតភ្ជាប់ទៅ​ស្ថានីយ​អង់តែន​​សម្រាប់ការផ្តល់​សេវាទូរស័ព្ទចល័ត និង/ ឬបណ្តាញ​តភ្ជាប់ទៅទីតាំង​អ្នកប្រើប្រាស់ (Last-mile Network) រួមទាំងប្រអប់ Fiber Termination Box សម្រាប់​ផ្តល់​សេវាអ៊ីនធឺណិត អចល័ត (FTTH) និងសេវាទូរស័ព្ទអចល័ត ព្រមទាំង​អាចផ្តល់​ជម្រើស​ដល់​អ្នកប្រើប្រាស់​ក្នុងការផ្លាស់ប្ដូរពី​ប្រតិបត្តិករ​អ៊ីនធឺណិត​មួយទៅ​ប្រតិបត្តិករអ៊ីនធឺណិត​មួយ​ទៀត​ដោយពុំចាំបាច់រៀបចំបណ្តាញថ្មី។

២. ត្រូវសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ក្នុងការសាងសង់ ឬការដំឡើងស្ថានីយអង់តែន ឬ​ការ​បំពាក់ប្រព័ន្ធ អាយប៊ីអេស ឬការសាងសង់បណ្តាញខ្សែកាបទូរគមនាគមន៍ ទៅក្នុង​គម្រោង​សាងសង់ ដោយអនុលោមតាម បទប្បញ្ញត្តិបច្ចេកទេសសំណង់ បទប្បញ្ញត្តិ​បច្ចេកទេស​ទូរគមនាគមន៍ និង​បទប្បញ្ញត្តិពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម