នយោបាយ
សម្ដេចតេជោថា ថាក់ស៊ីនជាអ្នកធ្វើឱ្យសម្ដេចក្ដាប់ស្ថានការណ៍ប្រទេសថៃបានច្បាស់
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាអស់រយៈពេល១៩ឆ្នាំហើយដែលលោក ថាក់ស៊ីន បានពិគ្រោះយោបល់ជាមួយសម្ដេចរហូតដល់សម្ដេចក្ដាប់ព័ត៌មាន និងស្ថានការណ៍ប្រទេសថៃច្បាស់លាស់ល្អ។

ក្នុងសារបង្ហោះលើបណ្ឌាញសង្គមនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅបញ្ញាវន្តថៃមួយចំនួនដែលថាសម្ដេចក្ដាប់សភាពការថៃបានច្បាស់ល្អ ថាការក្ដាប់ស្ថានការស្រុកថៃបានល្អនេះក៏ព្រោះតែលោក ថាក់ស៊ីនដែរ។
សម្ដេចថា៖ «បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ស៊ីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ»។
ជាមួយគ្នានេះសម្ដេចថាប្រហែលជាសម្ដេចត្រូវការពេល៣ម៉ោងដើម្បីនិយាយពីរឿងលោក ថាក់ស៊ីន តាំងពីសម្ដេចបានជួយក្រោយពីយោធាធ្វើរដ្ឋប្រហារឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥ ដែលសម្ដេចបានដឹងរឿងទាំងអស់របស់លោក ថាក់ស៊ីន រាប់ទាំងការដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។
ទោះជាយ៉ាងមនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្ដេចនិងត្រកូលថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថពីសំណាក់អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវជាកូនរបស់លោកថាក់ស៊ីន លោកស្រី ផែថងថាន ថាសម្ដេចតេជោ និងសម្ដេចធិបតីថាគ្មានវិជ្ជាជីវះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


