សេដ្ឋកិច្ច
អាជីវករលើកឡើងថា ចេកណាំវ៉ា មានទីផ្សារល្អ
ផ្លែចេកណាំវ៉ា ចាស់ឬទុំ ក៏នៅតែមានទីផ្សារល្អ ដែលជាតម្រូវការច្រើនយ៉ាងរបស់ប្រជាពលរដ្ឋ បើទោះបីជាបច្ចុប្បន្ន តម្លៃផ្លែចេកណាំវ៉ាមិនបានខ្ពស់ក៏ដោយ។

ស្ត្រីអាជីវករលក់ចេក វន សាយ័ន ដែលជាអ្នកប្រកបរបរលក់ផ្លែកចេកជាច្រើនប្រភេទនៅក្នុងផ្សារកណ្ដាលក្រុងបាត់ដំបងបានរៀបរាប់ថា អ្នកស្រីបានប្រកបមុខរបរលក់ផ្លែចេកច្រើនឆ្នាំមកហើយ មានដូចជា ចេកណាំវ៉ា ចេកពងមាន់ ចេកស្នាប់មុខ និងចេកអំបូងជាដើម។
អាជីវកររូបនេះបានបន្តថា ជាទូទៅការប្រកបមុខរបររកស៊ីតែងមានចំណេញតិច ចំណេញច្រើន ឬអាចខាតក៏មានដែរ ប៉ុន្តែទោះបីជាយ៉ាងណា ការរកស៊ីនៅតែបន្តទៅមុខជារៀងរាល់ថ្ងៃ ដោយមិនសូវមានថ្ងៃឈប់សម្រាកឡើយ ព្រោះជាមុខរបរចិញ្ចឹមជីវិតរាល់ថ្ងៃ។
សព្វថ្ងៃសម្រាប់ចេកណាំវ៉ា គឺមានទីផ្សារល្អជាងគេ ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋមានច្រើនយ៉ាង ដូចជាយកទៅសែនព្រេន ធ្វើនំ ឬធ្វើចេកចៀន ដោយហេតុដូច្នេះហើយទើបចេកណាំវ៉ាមិនសូវលក់សល់នោះឡើយ។

ដោយឡែកសម្រាប់តម្លៃសព្វថ្ងៃនេះ គឺលក់ទៅតាមទំហំស្និត ដោយចាប់ពី ១.៥០០ រៀល ដល់ ៣.៥០០ រៀល ហើយចេកទាំងនេះគឺគាត់ដើរទិញគេតាមស្រុកនានា ពិសេសនៅស្រុកបាណន់តែម្ដង។
អ្នកស្រីបានត្អូញត្អែរថា ការលក់ដូរមិនទៀងទាត់នោះទេ ដោយតម្លៃជួនឡើង ជួនចុះភ្លាមៗ ដោយពុំមានតម្លៃឋិតថេរនោះឡើយ ដូច្នេះហើយការទិញពីតាមចំការរបស់ប្រជាពលរដ្ឋយកមកលក់បន្ត ក៏មានការលំបាកខ្លះដែរក្នុងការជួលគេដឹកជញ្ជូនដើម្បីមកដល់ទីផ្សារ ហើយបើលក់មិនបានកម្រៃខ្លះទេក៏ជាផលវិបាកដែរ ប៉ុន្តែបើទោះបីជាចំណេញតិចក៏ដោយក៏ជាជាងដេកស្ងៀមនៅឯផ្ទះដោយគ្មានចំណូលនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


