សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកមាននិន្នាការនយោបាយសូមទុករឿងនយោបាយនិយាយពេលផ្សេង និងរួមគ្នាជាធ្លុងមួយលើកទឹកចិត្ត ឈរពីក្រោយកងទ័ពកម្ពុជាដើម្បីការពារទឹកដីកម្ពុជា។
ពលរដ្ឋស្រុកកែវសីមា ដែលនៅឆ្ងាយពីតំបន់ទីប្រជុំជន ហើយភាគច្រើនជាជនជាតិដើមភាគតិច បានទទួលការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ
សហជីព និងកម្មករនិយោជិតរាប់ម៉ឺននាក់នៅកម្ពុជាបានរិះគន់ និងថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដោយពួកគេចាត់ទុកថា ក្រុមជ្រុលនិយមកំពុងប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា«ក្នុងនាមខ្ញុំជាប្រធានសហជីពនៅកម្ពុជា ដែលដឹកនាំកម្មកររោងចក្រសហគ្រាសរាប់ម៉ឺននាក់ សូមរិះគន់ និងថ្កោលទោសក្រុមទណ្ឌិត សម រង្ស៊ី ក្រុមមូរ សុខហួរ ដែលបង្កើតសកម្មភាពជ្រុលនិយម នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន...
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកព្រឹត្ដិការណ៍ថ្ងៃ២៨ ខែឧសភា ក្នុងការប៉ះទង្គិចគ្នាថាពេលនេះសម្ដេចបញ្ជារួចហើយថាបើថៃមិនព្រមដកថយពីកន្លែងប៉ះទង្គិចទេឱ្យប្រយុទ្ធតែម្ដង។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀរ មហាម៉ាត់ បានថ្លែងកាលពីថ្ងៃសុក្រថា ចិនកំណត់ថានឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចកំពូលរបស់ពិភពលោកនាពេលអនាគត ហើយមិនអាចបញ្ឈប់ចិនបានទេ ដោយសារតែអាមេរិកផ្ដោតលើបញ្ហាក្នុងស្រុកខ្លួនឯងខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។ លោកថ្លែងបែបនេះ នៅក្នុងវេទិកា Nikkei ស្តីពី «អនាគតរបស់អាស៊ី លើកទី៣០» ដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ លោកបន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជារងការគំរាមកំហែងដោយការរីកចម្រើនឡើងរបស់ចិន ប៉ុន្តែអរិយធម៌ និងភាពធន់ដ៏យូរអង្វែងរបស់ចិន នឹងធ្វើឱ្យប្រទេសនេះទទួលបានជោគជ័យ។ កាសែត Nikkei Asia...
អតីតមេទ័ពលោក ញឹក ប៊ុនឆៃ បានលើកឡើងថាព្រំដែនកម្ពុជា-ថៃមានព្រំដែនច្បាស់លាស់ដែលធ្វើឡើងដោយបារាំង និងសៀម តាំងពីឆ្នាំ១៩០៤ ដែលធ្វើឱ្យប្រទេសទាំងពីរមិនមានបញ្ហាព្រំដែននោះទេ ទើបតែមានបញ្ហានៅឆ្នាំ២០០៨ ដោយសារគណៈរដ្ឋមន្ត្រីថៃពេលនោះគូរផែនទីថ្មី
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានលើកឡើងថាក្រុមនយោបាយជ្រុលនិយមនៅកម្ពុជាកើតឡើងពីការច្រណែនឈ្នានីសលើភាពជោគជ័យរបស់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានបណ្ដុះនូវការស្អប់ចងគំនុំបង្កើតឱ្យមានភាពវឹកវរក្នុងសង្គមឱ្យមនុស្សជាប់ពន្ធនាគារដើម្បីបម្រើឱ្យការច្រណែនរបស់ពួកគេប៉ុណ្ណោះ។