នយោបាយ
នាយករដ្ឋមន្រ្តីជំរុញមន្ត្រីធ្វើការជូនពលរដ្ឋកុំខ្វល់រឿងពាក្យជេរបង្អាប់
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់មន្ត្រីរដ្ឋាភិបាលគិតពីភាពវិជ្ជមានក្នុងតួនាទីរបស់ខ្លួនដោយថាការងាររបស់រដ្ឋគឺបម្រើពលរដ្ឋឱ្យពលរដ្ឋទទួលបានប្រយោជន៍ពីការងាររបស់ខ្លួន មិនចាំបាច់ខ្វល់នឹងពាក្យគេជេររិះគន់វាយបង្អាប់លើការខិតខំទេ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅសៀមរាបព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ពលរដ្ឋទូទៅ ជាពិសេសមន្ត្រីរដ្ឋាភិបាលសុំកុំដាក់ភាពអវិជ្ជមានក្នុងគំនិតធ្វើការ។
សម្ដេចថា៖ «បើគេបង្អាប់កាន់តែខ្លាំងត្រូវខំប្រឹងឱ្យជោគជ័យ។ នេះហើយជាទិសដៅរបស់យើងត្រូវវិជ្ជមានកុំដួលខ្លួនឯង! ក្នុងការងារនយោបាយគេជេរគេវាយបង្អាប់! អើ!អ្នកឯងជេរអីជេរទៅ ខ្ញុំត្រូវខំប្រឹងដើម្បីឱ្យប្រជាពលរដ្ឋខ្ញុំបានផល បានតិចឬច្រើនយើងត្រូវខិតខំបន្តទៀតមន្ត្រីទាំងអស់រួមគ្នាធ្វើការទៅចុះជួបជាមួយប្រជាពលរដ្ឋ ចុះជួបជាមួយនិស្សិត។ បងប្អូនទទួលផលជាក់ស្ដែង ការខិតខំប្រឹងប្រែងរបស់បងប្អូនក្នុងទិដ្ឋភាពជាក់ស្ដែងនេះគ្មានអ្វីល្អឥតខ្ចោះទេ តែកុំផ្ដោតតែលើរឿងអវិជ្ជមានគឺដាក់ទិសដៅវិជ្ជមាន»។

រដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្ដើមការងាររបស់ខ្លួននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣មកបន្ទាប់ពីទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមក។ រដ្ឋាភិបាលសម្ដេចធិបតីបានចាប់ធ្វើការតាំងពីថ្ងៃដំបូងនៃការចូលកាន់អំណាចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយមិនរង់ចាំដល់៩០ថ្ងៃនោះទេ។ មានសមិទ្ធផលជាច្រើនបានកើតឡើងក្នុងពេលដឹកនាំជិត២ឆ្នាំមកនេះដូចជាគម្រោងភស្ភភាកម្មកំពង់ផែខេត្តព្រះសីហនុ គម្រោងព្រែកជីកហ្វូណនតេជោ ការទាក់ទាញអ្នកវិនិយោគដែលឃើញមានក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ជាដើមចូលកម្ពុជា ដែលក្នុងឆ្នាំ២០២៤កន្លងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាត់ទុកជាប្រវត្តិសាស្ត្រនៃការទាក់ទាញអ្នកវិនិយោគច្រើនបំផុតមិនធ្លាប់មានដែលមានក្រុមហ៊ុនវិនិយោគ ៤១៤ក្រុមហ៊ុនដាក់ទុនវិនិយោគដែលមានតម្លៃប្រមាណ ៦,៨៧ពាន់លានដុល្លាអាមេរិក។

សម្ដេចធិបតីជារឿយបានរម្លឹកដល់មន្ត្រីរបស់ខ្លួនថាគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីគឺការរក្សាសុខសន្តិភាព ស្ថេរភាព ជំរុញកំណើនសេដ្ឋកិច្ច និងមិនឱ្យកម្ពុជាបែកបាក់ដូចអតីតកាលនោះទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


