Connect with us

នយោបាយ

​ចិនអះអាងពីជំហរនៅតែគាំទ្រការកាន់អំណាចដ៏យូរអង្វែងរបស់បក្សប្រជាជន

បានផុស

នៅ

សមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៃរដ្ឋធានីប៉េកាំងលោក យីន លី (Yin Li) បានបន្តបញ្ជាក់ពីជំហរគាំទ្ររបស់ប្រទេសចិនចំពោះការកាន់អំណាចរបស់គណបក្សប្រជាជន ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងណាក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យីន លី បានលើកឡើងក្នុងជំនួបជាមួយប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនៅវិមាន៧មករា រាជធានីភ្នំពេញថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់។ លោកបានអះអាងជាថ្មីថាទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ   ចិននៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

ក្នុងជំនួបនោះប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុតរបស់កម្ពុជា។ សម្ដេចបានអរគុណចិនដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា រួមទំាងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមកដែលបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ សម្តេចមានជំនឿជាក់យ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹង ចូលរួមចំណែកដល់ការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ។

គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សវ័យចំណាស់មួយនៅកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ គណបក្សនេះបានផ្ដួលរំលំរបបខ្មែរក្រហមនាដើមឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដែលបានធ្វើឱ្យកម្ពុជាងើបចេញពីវាលពិឃាត ការកាប់សម្លាប់ និងសង្គ្រាម ក្លាយជាប្រទេសរីកចម្រើនមានការអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន។

ភាពជិតស្និតរវាងគណបក្សដឹកនាំរដ្ឋទាំងពីរគណបក្សប្រជាជនកម្ពុជា និងបក្សកុំម្មុយនីស្តចិនត្រូវបានមើលឃើញថាកាន់តែស្អិតរមួតតាមរយៈកិច្ចសហប្រតិបត្តិការនានា និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរទៅវិញទៅមក។ ជានិច្ចកាលក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងនោះបានប្រកាសពីជំហរគាំទ្រគ្នាទៅវិញទៅមកផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម