អត្ថាធិប្បាយ
មហាយក្សចិន ជាដើមហេតុនាំឲ្យមានវត្តមាន QUAD លើភពផែនដីនេះ
មហាសមុទ្រឥណ្ឌា គឺជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយដែលជាចំណុចកណ្តាលភ្ជាប់តំបន់យុទ្ធសាស្រ្តធំៗទាំងបី គឺអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី។ វា ក៏ជាលំហសមុទ្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលជាសរសៃឈាមនៃសេដ្ឋកិច្ចពិភពលោក។ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលចិននៅក្នុងតំបន់នេះ ប្រទេសចំនួន ៤ មានអាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានបង្កើតបក្សសម្ព័ន្ធឈ្មោះថា ឃ្វដ (QUAD)។

ឃ្វដ (QUAD)ដែលមានឈ្មោះពេញជាភាសាអង់គ្លេសថា Quadrilateral Security Dialogue (QUAD ) គឺជាបណ្តាញការទូតនៃប្រទេសចំនួន៤ ដែលប្តេជ្ញាគាំទ្រដល់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហសេដ្ឋកិច្ច និងសន្តិសុខ។ ឃ្វដ បំពេញបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងពហុភាគី រួមទាំងជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូប៉ាស៊ីហ្វិក។ ក្រុម ឃ្វូដ បង្កើតឡើងដំបូងក្នុងឆ្នាំ២០០៧ នៅខាងក្រៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ ឃ្វូដ ត្រូវបានចាត់ទុកថា ជាសម្ព័ន្ធភាពនៃលទ្ធិប្រជាធិបតេយ្យតាមដែនសមុទ្រ ហើយបានបន្តធ្វើកិច្ចប្រជុំ ការផ្លាស់ប្ដូរព័ត៌មាន និងសមយុទ្ធយោធានៃប្រទេសសមាជិកទាំងអស់។

- ការបង្កើត
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ គឺជាមនុស្សដំបូងគេដែលបញ្ចេញគំនិតបង្កើត ឃ្វដ នេះ។ ចាប់តាំងពីការបង្កើតឡើង តំណាងសម្រាប់ប្រទេសសមាជិកទាំងបួនបានជួបប្រជុំគ្នាជាប្រចាំ។ ជាការពិត ប្រភពដើមរបស់ ឃ្វដ អាចត្រូវបានគេតាមដានពីការវិវត្ត ការកើតឡើងនៃរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌាបាននាំឱ្យមានការបង្កើត ឃ្វដ ដើម្បីបង្កើតសម្ព័ន្ធភាពក្រៅផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការលើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងទប់ទល់គ្រោះមហន្តរាយ។ ក្រោយមក វាត្រូវបានចូលរួមដោយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។

- ការដកខ្លួនរបស់អូស្ត្រាលី
នៅឆ្នាំ ២០០៨ អូស្ត្រាលី បានចាកចេញពីឃ្វដ ដែលគេសន្និដ្ឋានថា ដោយសារតែរងសម្ពាធនយោបាយពីរដ្ឋាភិបាលចិន និងបន្ទាប់ពីជម្លោះកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងឆ្នាំ ២០១០ ការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីត្រូវបានបន្ត ដែលនាំឱ្យអូស្ត្រាលីត្រឡប់មកវិញនូវសមយុទ្ធទ័ពជើងទឹក ឃ្វដ។
ក្នុងឆ្នាំ ២០១២ នាយករដ្ឋមន្ត្រីជប៉ុនបានសង្កត់ធ្ងន់លើគំនិតនៃ “គ្រាប់ពេជ្រសន្តិសុខប្រជាធិបតេយ្យ” របស់អាស៊ី ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ នៅពេលដែលការចរចាជាផ្លូវការលើកដំបូងរបស់ក្រុមប្រទេស ឃ្វដ បានធ្វើឡើងនៅប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៧។ ចំណែក នៅឆ្នាំ ២០២០ កងទាហានទាំងបីប្រទេស ឥណ្ឌា-អាមេរិក-ជប៉ុន បានធ្វើសមយុទ្ធកងទ័ពជើងទឹក ម៉ាឡាបា រួមគ្នាលើកដំបូង ដោយរួមបញ្ចូលអូស្ត្រាលីម្តងទៀត។

- គោលការណ៍របស់ ឃ្វដ
ហេតុផលនៅពីក្រោយ ឃ្វដ គឺដើម្បីរក្សាផ្លូវសមុទ្រជាយុទ្ធសាស្ត្រនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលយោធា ឬនយោបាយ ជាពិសេស ឥទ្ធិពលកុម្មុយនិស្ត។ វាត្រូវបានគេមើលឃើញជាទូទៅថា ជាក្រុមយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការត្រួតត្រារបស់ចិន។ គោលបំណងស្នូលរបស់ ឃ្វដ គឺដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សកលដែលផ្អែកលើច្បាប់ សេរីភាពនៃការធ្វើនាវាចរណ៍ និងប្រព័ន្ធពាណិជ្ជកម្មសេរី។ សម្ព័ន្ធនេះ ក៏មានគោលបំណងផ្តល់ហិរញ្ញប្បទាន បំណុល សម្រាប់ប្រទេសនានានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
មេដឹកនាំ ឃ្វដ ផ្លាស់ប្ដូរទស្សនៈលើបញ្ហាសកលបច្ចុប្បន្នដូចជា បច្ចេកវិទ្យាសំខាន់ៗ និងដែលកំពុងរីកចម្រើន ការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ ជំនួយមនុស្សធម៌ ជំនួយក្នុងការទប់ទល់គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងការអប់រំ។ ឃ្វដ មានលក្ខណៈមិនដូចណាតូ (NATO) ឡើយ ដោយសារក្រុម ឃ្វដ មិនរាប់បញ្ចូលការផ្ដល់ការការពារសមូហភាពទេ។ ផ្ទុយទៅវិញ ឃ្វដ ជ្រើសរើសធ្វើសមយុទ្ធយោធារួមគ្នាជាការបង្ហាញពីការរួបរួមផ្នែកយោធា និងការរួបរួមការទូត។

- សារៈសំខាន់នៃ ឃ្វដ សម្រាប់ប្រទេសឥណ្ឌា
គេជឿថា ឃ្វដ ទប់ទល់នឹងការកើនឡើងសេដ្ឋកិច្ច និងយោធារបស់ចិន។ គួរកត់សម្គាល់ថា ប្រសិនបើអរិភាពរបស់ចិនកើនឡើងនៅតាមព្រំដែន ឥណ្ឌាអាចទទួលយកការគាំទ្រពីប្រទេសជាសមាជិក ឃ្វដ ផ្សេងទៀត ដើម្បីប្រឆាំងនឹងប្រទេសកុម្មុយនិស្ត។ លើសពីនេះ ឥណ្ឌាថែមទាំងអាចទទួលយកជំនួយពីជួរមុខកងទ័ពជើងទឹក និងធ្វើការរុករកយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

- កិច្ចប្រជុំកំពូលឆ្នាំ ២០២១
នៅខែមីនា ឆ្នាំ ២០២១ ប្រធានាធិបតីអាមេរិក ចូ ប៉ៃដិន បានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងដែលមិនធ្លាប់មានរបស់មេដឹកនាំ ឃ្វដ ក្នុងទម្រង់ប្រកបទៅដោយឫទ្ធិអំណាច។ ប្រទេសជាសមាជិកទាំងអស់បានប្តេជ្ញាថានឹងខិតខំសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យមានសេរីភាព សេដ្ឋកិច្ចបើកចំហ រួមបញ្ចូលការរក្សានូវប្រជាធិបតេយ្យ និងគ្មានការរឹតបន្តឹងដោយការបង្ខិតបង្ខំ។ នេះ គឺជាការផ្ញើសារដ៏ជាក់ស្តែកមួយទៅកាន់ប្រទេសចិន៕
ដោយ ៖ សេម វាសនា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


