ព័ត៌មានអន្ដរជាតិ
ជនមូស្លីម៧០០នាក់នៅមីយ៉ាន់ម៉ាស្លាប់ក្នុងគ្រោះរញ្ជួយដី ខណៈវិហាររាប់សិបត្រូវបំផ្លាញ
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យប្រជាជនមូស្លីមរហូតដល់៧០០នាក់បានស្លាប់ និងបានបំផ្លាញវិហារឥស្លាមប្រហែល៦០នៅក្នុងទីក្រុង Mandalay និង Sagaing ដែលភាគច្រើនមានអាយុកាលតាំងពីសតវត្សទី១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៣១ខែមីនា។

យោងតាមសហគមន៍មូស្លីម វិហារឥស្លាមត្រូវបានបំផ្លាញទៅជាកម្ទេចកម្ទីនៅក្នុងទីក្រុង Mandalay, Sagaing, Naypyitaw, Pyinmana, Pyawbwe, Yamethin, Thazi, Meiktila, Kyaukse និង Paleik townships។ ចំនួនពិតប្រាកដនៃវិហារដែលរងគ្រោះដោយរញ្ជួយដីអាចមានទំហំធំជាងនេះ ដោយសារសេវាទំនាក់ទំនងជាមួយតំបន់ជាច្រើនមិនទាន់ត្រូវបានស្ដារឡើងវិញទេ បន្ទាប់ពីរញ្ជួយដី។
គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងខ្ពស់ក្នុងចំណោមអ្នកកាន់សាសនាឥស្លាម ខណៈដែលវាបានកើតឡើងក្នុងអំឡុងពេលអធិស្ឋានកាលពីថ្ងៃសុក្រដែលជាខែបុណ្យរ៉ាម៉ាដាន។ យ៉ាងហោចណាស់ វិហារឥស្លាមចំនួន១៨បានទទួលការខូចខាតនៅក្នុងទីក្រុង Mandalay តែមួយ ដែលភាគច្រើនមានតាំងពីរជ្ជកាលស្តេច Mindon (១៨៥៣-១៨៧៨)។
បើតាមអ្នកកាន់សាសនាឥស្លាម កន្លែងគោរពបូជាចាស់ៗទាំងនេះមិនដែលត្រូវបានជួសជុលទេ ដោយសាររដ្ឋាភិបាលថ្មីមិនអនុញ្ញាត។ តាំងតែពីឆ្នាំ២០១៧មកម្លេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានថា ស្ថានភាពនៃវិហារឥស្លាមជាប្រវត្តិសាស្ត្រកាន់តែយ៉ាប់យ៉ឺន។ អ្នកស្រុកក៏បានរាយការណ៍ពីការលំបាកក្នុងការទទួលបានការអនុញ្ញាតពីអាជ្ញាធរក្នុងការជួសជុល ឬសាងសង់កន្លែងគោរពបូជាសាសនាឥស្លាមនេះជាយូរមកហើយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបបយោធា ផ្ទះចំនួន១៥៩១ខ្នង អគារសាសនា(ពុទ្ធសាសនា តាវ សាសនាយូដានិងគ្រិស្តសាសនា) ចំនួន៦៧០, សាលារៀនចំនួន ៦០, ស្ពានចំនួន ៣ និងវត្តយ៉ាងហោចណាស់ចំនួន ២៩០ បានរងការខូចខាតដោយគ្រោះរញ្ជួយដីនៅក្នុងទីក្រុង Mandalay កាលពីថ្ងៃសុក្រ ប៉ុន្តែមិនបាននិយាយអំពីវិហារឥស្លាមដែលបានខូចខាតនោះទេ។
ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីក្រុមជួយសង្គ្រោះរបស់របបយោធាមិនបានបង្ហាញខ្លួនជួយសង្គ្រោះនៅវិហារឥស្លាមកាលពីថ្ងៃសៅរ៍។ អ្នកស្រុកបានរាយការណ៍ថា មានក្លិនស្អុយចេញពីគំនរបាក់បែកដែលមនុស្សនៅក្រោមនោះតាំងតែពីថ្ងៃអាទិត្យមកម្លេះ ខណៈមកដល់ពេលនេះចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនដល់៣ពាន់នាក់ហើយ៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


