កីឡា
លោក Ancelotti ជឿជាក់លើកីឡាករម្នាក់នឹងអាចសាងស្នាដៃដូច CR7 នៅ Madrid
អ្នកចាត់ការទូទៅក្រុម Real Madrid លោក Carlo Ancelotti បានបង្ហាញការកោតសរសើរជាខ្លាំងលើ Kylian Mbappe ហើយលោកក៏មានគំនិតសុទិដ្ឋិនិយមលើរូបគេ ក្នុងការសាងស្នាដៃដូច Cristiano Ronaldo នៅទឹកដី Santiago Bernabeu ផងដែរ។

Mbappe ត្រូវបាន Real Madrid ចុះកុងត្រាមកកាន់ក្លិប កាលពីរដូវក្តៅកន្លងទៅ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេផុតសុពលភាពកិច្ចសន្យាជាមួយក្រុម Paris Saint-Germain។ យ៉ាងណាមិញ សម្រាប់ការមកដល់រដូវកាលដំបូង ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំរូបនេះពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយរូបគេបង្ហាញខ្លួនបានចំនួន ៤៥ ប្រកួត រកបាន ៣៣ គ្រាប់ និង ៥ បញ្ជូន(assist) ខណៈចំនួនគ្រាប់បាល់នេះ ក៏បានតាមស្មើកំណត់ត្រារបស់ Ronaldo នៅក្នុងរដូវកាលដំបូងជាមួយក្រុមអធិរាជសផងដែរ។

ជុំវិញការបង្ហាញសមត្ថភាពដ៏ល្អបែបនេះ លោក Acelotti បានយក Mbappe ទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៥ សម័យយ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំសង្ឃឹមចំពោះ Mbappe គឺគេអាចសាងស្នាដៃបានដូចអ្វី ដែល Cristiano Ronaldo ធ្លាប់ធ្វើនៅ Real Madrid។ ខ្ញុំគិតថា គាត់អាចធ្វើបាន។ ប្រសិនបើគាត់ធ្វើបានបែបនោះមែន គាត់នឹងក្លាយជាវីរបុរសនៅ Real Madrid ដូច Cristiano Ronaldo ដែរ»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ ESPN
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


