ព័ត៌មានជាតិ
មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី
សត្វមាន់ទាឈឺឬងាប់ប្រមាណជា ១៥៥ ក្បាល ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រួយបារម្ភថា ជារោគសញ្ញាផ្ដាសាយបក្សី។ នេះបើតាមការឲ្យដឹងពីលោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានឲ្យកម្ពុជាថ្មីនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។
យោងតាមការសាកសួរប្រជាពលរដ្ឋ សត្វមាន់ទាចាប់ផ្ដើមឈឺប្រហែលជា ១០ ថ្ងៃមុន លុះ ១០ ថ្ងៃក្រោយមកទើបរាយការមកមន្រ្តីជំនាញ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះអន្តរាគមន៍បាញ់សម្លាប់មេរោគ និងតាមដានសុខភាពសត្វនៅទីតាំងកើតហេតុខាងលើ។


បើតាមការឲ្យដឹងពីលោក កេត សារឿន ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋ មន្ត្រីជំនាញបានចុះតាមដានសុខភាពសត្វមាន់ និងទា នៅក្នុងភូមិកើតហេតុបានចំនួន ០៦ ខ្នងផ្ទះ ដែលមាន់ទាទាំងនោះមានសុខភាពល្អ និងបានចុះយកសំណាកសត្វមាន់ចំនួន ០២ ក្បាល សត្វទា ០១ ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីតាមដានរោគសញ្ញាជាក់លាក់។ ជាមួយគ្នានេះ ក្រុមការងារក៏បាញ់ថ្នាំសំលាប់មេរោគ បានចំនួន ០៣ ខ្នងផ្ទះ ជាកន្លែងមានមាន់ងាប់ ហើយពេលរសៀលថ្ងៃដដែល ក្រុមការងារនឹងបន្តចុះបាញ់ថ្នាំសម្លាប់មេរោគបន្តទៀតផងដែរ។


ចំពោះករណីសត្វមាន់ទាងាប់នេះដែរ លោកកេត សារឿន បានបញ្ជាក់ថា តាមការសន្និដ្ឋានជាក់ស្ដែង ជាជំហានដំបូង សត្វមាន់ទាឈឺឬងាប់ខាងលើនេះ អាចបង្កឡើងដោយបញ្ហាបំរែបំរួលអាកាសធាតុ។ ចំពោះរោគសញ្ញា មន្ត្រីជំនាញ មិនទាន់ប្រាកដទេ រង់ចាំលទ្ធផលនៃវត្ថុវិភាគចេញមកសិន។
លោកក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ កុំប៉ះពាល់សត្វមាន់ទា ឈឺ ឬ ងាប់ កុំយកទៅធ្វើជាអាហារបរិភោគ ត្រូវយកទៅដុត ឬកប់ចោល ជៀសវាងឆ្លងជំងឺផ្ដាសាយបក្សី៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន