Connect with us

កូវីដ-១៩

ដាក់​គ្រូពេទ្យ​តេស្ត​​អ្នក​ដំណើរ​ តាម​​ផ្លូវ​ជាតិ​មក​ពី​តំបន់​ហានិភ័យ​​​ជំងឺកូវីដ១៩ ចូល​ខេត្ត​ស្វាយរៀង

បានផុស

នៅ

លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ដស្វាយរៀងបានឲ្យដឹង នៅរសៀលថ្ងៃទី០២ឧសភានេះថា មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានដាក់ក្រុមគ្រូពេទ្យប្រចាំការនៅបុស្តិ៍រដ្ឋបាលឃុំក្រោលគោផ្លូវជាតិលេខ១ និងនៅច្រកអណ្តូងត្របែកផ្លូវជាតិលេខ១៣ ដើម្បីពិនិត្យសំណាករហ័សរកមេរោគកូវីដ១៩ទៅលើអ្នកដំណើរមកពីតំបន់​ហានិភ័យ​ចូលមកភូមិសាស្ត្រខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត បានបន្តថា «ការដាក់គោលដៅទីតាំងទាំងនេះគឺអនុវត្តទៅតាមសារាចរ លេខ ០២ស.ណ.ន របស់ រាជរដ្ឋាភិបាលអ្នកធ្វើដំណើរមកពីតំបន់ក្រហម តំបន់លឿងទុំតំបន់លឿងនិងអ្នកដែលមកបេសកកម្មមកខេត្តស្វាយរៀងមានរយៈពេលខ្លីនិងរយៈពេលវែងដោយដាក់ត្រៀមយកសំណាករហ័សនៅដើមទីគឺនៅក្រោលគោលមួយផ្លូវជាតិ១និងច្រកអណ្តូងត្របែកផ្លូវជាតិលេខ១៣»។

លោកបណ្ឌិត បានបន្ថែមទៀតថា ក្រៅពីដាក់គោលដៅនៅទីតាំងទាំងពីរកន្លែងខាងលើនេះហើយ មន្ទីរសុខាភិបាលក៏បានយកទីតាំងមណ្ឌលចត្តាឡីស័កកំរិត២ ខេត្តដែលមានទីតាំងស្ថិតនៅឃុំមុខដាស្រុករមាសហែក សម្រាប់ដាក់ក្រុមគ្រូពេទ្យចល័តចុះទៅយកសំណាកអ្នកដំណើរទៅដល់ផ្ទះឬនៅមណ្ឌលចត្តាឡីស័កភូមិឃុំនានា នៅពេលអាជ្ញាធរមូលដ្ឋានទាក់ទង។

លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា«ការធ្វើតេស្តរហ័សនេះគឺមានសារសំខាន់ណាស់ក្នុងការរកអ្នកដែលមានវិជ្ជមានកូវីដ១៩ឲ្យទាន់សភាពការណ៍ព្រោះថាការធ្វើតេស្តនេះប្រើរយៈពេលតែ១៥នាទីនឹងដឹងលទ្ធផលថាបុគ្គលណាមានវិជ្ជមាននិងមិនមានវិជ្ជមានកូវីដ១៩ដើម្បីយើងអាចដាក់ពួកគេឲ្យនៅដាច់ដោយឡែកដើម្បីកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានទាន់ពេលវេលា»។

ក្នុងការចុះពិនិត្យទីតាំង២កន្លែងសម្រាប់ពិនិត្យសំណាក រហ័សនោះលោក បណ្ឌិត កែរ រដ្ឋាបានប្រគល់សម្ភារៈមួយចំនួនសម្រាប់អនុវត្តការធ្វើតេស្តរហ័ស រួមមាន ៖១-អាវអៀមចំនួន៨០អាវ ២-អាវ PPEចំនួន៤០អាវ ៣-ម៉ាស់​N95​ចំនួន​៤០​ម៉ាស់​ ៤-ម៉ាស់វៈកាត់ចំនួន ២ប្រអប់ ៥-មួកចំនួន៤០មួក ៦-ស្រោមជើងចំនួន៤០គូរ៧-ស្រោមដៃ ចំនួន​៤០​គូរ ៨-អាកុលចំនួន៦០លីត្រ ៩-វ៉ែនតា ចំនួន៤០ ១០-ម៉ាស់  របាំងមុខចំនួន៤០ម៉ាស់និង១១-Rapid test covid ចំនួន៣៨ប្រអប់ស្មើនឹង៨០០តេស្ដ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ឧសភាឆ្នាំ២០២១នេះខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីតក្នុងព្រឹត្តិការណ៍សហគមន៍​២០កម្ភៈចំនួន៣១៣នាក់ជាសះស្បើយចំនួន២២២នាក់ស្លាប់១នាក់និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យចំនួន៩០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹក និងសង្គមជាតិ

ព័ត៌មានជាតិ១២ នាទីutes មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ២២ នាទីutes មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានជាតិ២៦ នាទីutes មុន

​ដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល បម្រើសេវាសាធារណៈ​ពហុវិស័យ

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

Heineken® Silver ទើបតែ​បាន​បញ្ចប់កម្មវិធី KOL​ Party ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ដោយមាន​ការ Prank ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

Sokha Hotels

ព័ត៌មានពេញនិយម