ព័ត៌មានជាតិ
លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់នូវការចងចាំជានិច្ច និងសូមអរគុណយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងការលះបង់ទាំងពេលវេលា កម្លាំងកាយ មនោសញ្ចេតនាជាមួយក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងដូច្នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ មុនពេលឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។

ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាសហអធិបតីពី លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផងដែរ។

ក្នុងឱកាសនោះ លោក ហេង សួរ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងបំពេញកិច្ចការនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី សូមគាំទ្រ និងកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងទិសស្លោករបស់បញ្ជាការដ្ឋានអង្គរក្ស គឺ «ស្មោះត្រង់ ការពារ និងបម្រើ» ដែលពិតជាមានសារសំខាន់ណាស់ក្នុងការកំណត់យ៉ាងច្បាស់នូវគោលដៅ ភារកិច្ច និងការបំពេញបេសកកម្ម ឱ្យបានទាន់ពេលវេលា គ្រប់ពេលវេលា ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងការថែរក្សាការពារសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

ដើម្បីបន្តរឹតចំណងមិត្តភាពកាន់តែខ្លាំង លោករដ្ឋមន្ត្រី បានប្រកាសចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយបញ្ជាការដ្ឋានអង្គរក្ស ដោយនឹងមានការរៀបចំពិធីជួបសំណេះសំណាលចំនួន ២ដង ក្នុងមួយឆ្នាំ ជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ លោក ហេង សួរ បានប្រគល់អំណោយជូនដល់បញ្ជាការដ្ឋានអង្គរក្ស រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ភេសជ្ជៈ និងថវិកា ផងដែរ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា