ព័ត៌មានជាតិ
វិស័យអប់រំខេត្តក្រចេះរីកចម្រើន រហូតជាប់ជយលាភីប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ២០២៤
ខេត្តក្រចេះទទួលបានពានរង្វាន់ជយលាភីសាលារៀនគំរូ គ្រូបង្រៀន និងសិស្សជាប់ជយលាភីថ្នាក់ជាតិ ឆ្នាំ២០២៤ ទូទាំងប្រទេស ដែលនេ គឺបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលជាវិជ្ជមាន នៃការដឹកនាំនិងការរីកចម្រើនលើវិស័យអប់រំរបស់ខេត្ត។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ នេះថា បច្ចុប្បន្នមន្ទីរអប់រំខេត្តទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកទាំងប្រាំពីរ ធ្វើឱ្យមានការប្រែប្រួលរីកចម្រើនថ្មីៗជាច្រើនក្នុងវិស័យអប់រំ តាមរយៈការប្រកួតប្រជែងដើម្បីដណ្ដើមយកពានរង្វាន់ជាច្រើននៅឆ្នាំ២០២៤ ដូចជា៖ ទី១- អង្គភាពផ្ដល់សេវាគំរូ ទទួលបានចំណាត់ថ្នាក់លេខ ៩ ទូទាំងប្រទេស, ទី២- ស្តង់ដាសាលាគំរូ ផ្នែកមត្តេយ្យសិក្សាបានទៅលើសាលាមត្តេយ្យសិក្សាធនធានអូរឬស្សី២ សាលាមត្តេយ្យសិក្សាធនធានឆ្លូង និងសាលាមត្តេយ្យសិក្សាធនធានកន្ទួត, ទី៣- ស្តង់ដាសាលាគំរូ ផ្នែកបឋមសិក្សា បានទៅលើសាលាបឋមសិក្សាសំរោងស្រែស្រាយ, ទី៤-ស្តង់ដាសាលាគំរូ ផ្នែកមធ្យមសិក្សា វិទ្យាល័យខូវប៊ុនស៊ុនក្រចេះក្រុង និងអនុវិទ្យាល័យបឹងរៃ, ទី៥- ផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ និងបកស្រាយអត្ថបទឧស្សាហ៍កថា។

លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ពានរង្វាន់នេះបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលជាវិជ្ជមាន នៃការដឹកនាំនិងបង្ហាត់បង្រៀន។ លោកបានលើកឡើងដល់អង្គភាពសាលារៀនគំរូដែលទទួលបានជយលាភីទាំងអស់ ត្រូវរៀបចំចងក្រង ចែករំលែកនូវបទពិសោធន៍ និងបន្តផ្សព្វផ្សាយជូនសាលារៀនដទៃផ្សេងទៀត ដើម្បីធ្វើទស្សកិច្ចដកស្រង់បទពិសោធន៍ សម្រាប់កែលម្អ ក្នុងអង្គភាពរបស់ខ្លួនឱ្យប្រសើរឡើង។


ជាមួយគ្នានេះ លោកបានជំរុញដល់អង្ភភាពសាលារៀន ដែលមិនទាន់បានទទួលជយលាភី ត្រូវខិតខំយកចិត្តទុកដាក់ធ្វើការប្រឡងប្រណាំង កែទម្រង់ និងមានភាពឆ្លាតវៃ មានបំនិនអប់រំ ដើម្បីដណ្តើមជ័យលាភីនាឆ្នាំខាងមុខ ជាមុខមាត់សម្រាប់ខេត្តបន្តទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


