អង់គ្លេស​ពិចារណា​ការ​​ចាក់​វ៉ាក់សាំង​កូវីដ​ដល់​កុមារ​អាយុ​១២​ឆ្នាំ​ឡើង
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

អង់គ្លេស​ពិចារណា​ការ​​ចាក់​វ៉ាក់សាំង​កូវីដ​ដល់​កុមារ​អាយុ​១២​ឆ្នាំ​ឡើង

បានផុស

នៅ

នាយកដ្ឋាន​សុខភាព​ជាតិ​ (NHS) របស់​អង់គ្លេស​បាន​កំពុង​ចារណា​ជុំ​វិញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដល់​កុមារនៅ​ចុង​ឆ្នាំ​នេះ ដែល​ចំណាត់​ការ​នេះ​អាច​នឹង​​ជួយ​កុំ​ឲ្យ​មាន​ការ​បិទ​សាលា​រៀនទៀត​ ប្រសិន​បើ​មាន​ករណី​ផ្ទុះ​ឡើង​ជា​ថ្មី​ បន្ទាប់​ពី​ប្រទេស​​ធូរ​ស្រាល​ពី​ការ​រាត​ត្បាត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរ​នេះ​ត្រូវ​បាន​ដាក់​ចូល​​​ក្នុង​ឯកសារ​ផែន​ការ​ស្នួល​ដែល​​បាន​រៀប​ចំ​ដោយ​មន្ត្រី​ NHS ដែលបង្ហាញ​​ថា ត្រឹម​តែ​១​ដូស​អាច​ចាក់​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​​ឡើង​នៅ​ពេល​ឆ្នាំ​សិក្សា​ចាប់​ផ្តើម។

តាម​ការ​ផ្សាយ​របស់ Sunday  Times ថា ការ​សម្រេច​ចិត្ត​ណា​មួយ​ដើម្បី​ចាក់​វ៉ាក់​សាំង​ដល់​​ក្រុម​កុមារ​អាយុ​​១២​ឆ្នាំ​ឡើង​​គឺ​អាស្រ័យ​លើការ​ប្រឹក្សា​យោបល់​​ពី​គណៈកម្មការ​ចម្រុះ​ស្តីពី​វ៉ាក់សាំង និងការ​ចាក់​ថ្នាំ​បង្ការ (JCVI) ។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​លោក Dominic Raab ទំនង​ជា​បញ្ជាក់​កាល​ពី​ថ្ងៃ​​​អាទិត្យ​ថា ផែន​ការ​បែប​នេះ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា។ លោក​បាន​​ប្រាប់សារព័ត៌មាន Sky ថា លោក​មិន​អាច​ប៉ាន់ស្មាន​​ហួស​ពី​ផែន​ទី​បង្ហាញ​ផ្លូវ​ដែល​មាន​ស្រាប់​ទេ​ ប៉ុន្តែ​លោក​ថា ៖«អ្នក​​​ពិត​ជា​ត្រូវ​ដែល​ថា​ យើង​កំពុង​ពិនិត្យ​មើល​ភាព​ខុស​គ្នា​​ទាំង​អស់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​ថា​ ការ​បន្ធូរបន្ថយ​នៃ​ការ​រឹត​ត្បិត​​ ការ​វិល​ត្រឡប់​មក​ប្រក្រតី​វិញ អាច​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​វិធី​ដែល​មាន​សុវត្ថិភាព និង​សន្តិសុខ»។

យោង​តាម​ទិន្នន័យ​ឃ្លាំ​មើល​ប្រចាំ​សប្តាហ៍​ បាន​បង្ហាញ​ថា អត្រា​ឆ្លង​កូវីដ-១៩​ក្នុង​ចំណោម​ក្មេងកុមារ​អាយុ​ពី​១០​ឆ្នាំ​ ទៅ​១៩​ឆ្នាំ​គឺ​មាន​កម្រិត​ទាប​ជាង​កាល​ពី​ការ​ផ្ទុះ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ពួក​គេ​នៅ​តែខ្ពស់​ជាង​ក្រុម​អាយុ​ផ្សេង​ទៀត​នៅ​ប្រទេស​អង់គ្លេស។

នាយកដ្ឋាន​សុខភាព និង​ថែទាំ​សង្គម (DHSC) បាន​បញ្ជាក់​ថា ខ្លួន​បាន​កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​សាក​ល្បង​គ្លីនិក​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​​​របស់​វ៉ាក់សាំង​សម្រាប់​កុមារ និង​មនុស្ស​វ័យ​ជំទង់។

អ្នក​នាំ​ពាក្យ​បាន​និយាយថា ៖«ដូច​យើង​​ធ្លាប់​និយាយអីចឹង​ យើង​កំពុង​​​​បង្កើន​កម្មវិធី​ដែល​នឹង​កើត​ឡើង​ចាប់​ពី​រដូវ​​ស្លឹក​ឈើ​ជ្រុះ ហើយ​យើងបន្ត​ផែន​ការ​​សម្រាប់​គ្រប់​សេណារីយ៉ូ​ទាំង​អស់។ មិន​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ត្រូវ​បាន​ធ្វើ​នៅ​ឡើយ​​​ទេ​ពី​ការ​ចាក់​វ៉ាក់សាំង​ដល់កុមារ។ អ្នក​ជំនាញ​នឹង​ណែនាំ​ពួក​យើង​​នៅ​ពេល​ការ​សាក​ល្បង​ត្រូវ​បាន​បញ្ចប់»។

បច្ចុប្បន្ននេះ​ JCVI បាន​ណែនាំ​ថា មាន​តែ​កុមារ​​​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​កូវីដ-១៩​ធ្ងន់​ធ្ងរ​​ដែល​ផ្តល់​វ៉ាក់សាំង​ និង​បន្ទាប់​មក​មាន​តែ​ការ​សម្រេច​ចិត្ត​​ពី​អ្នក​ពិគ្រោះយោបល់​របស់​ពួក​គេប៉ុណ្ណោះ។ វ៉ាក់សាំង Pfizer ដែលមាន​សេចក្តី​រាយការណ៍​ថា កំពុង​ត្រូវ​បាន​ពិចារណា​​សម្រាប់​ការ​ចាក់​ដល់​កុមារ​​អាយុ​១២​ឆ្នាំ និង​លើ​១២​          ឆ្នាំ គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​តែ​​ក្មេង​អាយុ​១៦​ឆ្នាំ និង​លើ​១៦​ឆ្នាំ​ប៉ុណ្ណោះ។

ទី​ភ្នាក់​ងារបទ​ប្បញ្ញត្តិ​​ផ្នែក​វេជ្ជសាស្ត្រ និង​ផលិតផល​ថែទាំ​សុខភាពនឹង​ត្រូវ​បន្ថយ​​អាយុ​​ដល់​ក្មេង​១២​ឆ្នាំដើម្បី​ពង្រីកវិសាលភាព​​ឲ្យ​ទូលំទូលាយ។ វ៉ាក់សាំង Pfizer បាន​ចាប់​ផ្តើម​សាក​ល្បង​សម្រាប់​កុមារ​អាយុ​ពី​១២ ដល់ ១៥​ឆ្នាំ កាល​ពី​ខែ​កក្កដា និង​សម្រាប់​កុមារ​ក្មេង​ជាង​នេះ​កាល​ពី​ខែ​មីនា ឆ្នាំ​នេះ។

លោក​សាស្ត្រាចារ្យ Adam Finn សមាជិក JCVI បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ណា​មួយ​គឺ​អាស្រ័យ​​លើ​អត្រា​នៃវីរុស​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ខាង​មុន រាប់​បញ្ចូល​​ទាំង​បំរាម​ត្រូវ​បាន​បញ្ចប់​ដែល​តាមគម្រោង​ថ្ងៃ​ទី​២១ ខែ​មិថុនា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វះកាត់រលាកខ្នែងពោះវៀនអ្នកជំងឺកូវីដ ដោយជោគជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ពិនិត្យ​សំណាក​ឃើញ​ថា​អវិជ្ជមាន​ ទើប​បញ្ជូន​ជន​សង្ស័យ ២ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

និស្សិតខ្មែរ ៧ រូប ប្រកាសបញ្ចប់ការសិក្សាជោគជ័យលើជំនាញ មីសុីល និងកាំភ្លេីងធំ ពីប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​ទឹក​តាម​សង្កាត់​ទាំង​៥ ​បាន​ប្រហែល​៨០​ភាគរយ​ហើយ

កូវីដ-១៩២ ម៉ោង មុន

ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services