កូវីដ-១៩
អ្នកជំនាញបញ្ជាក់ច្បាស់ៗពីភាពខុសគ្នានៃរោគសញ្ញាស្រាល និងធ្ងន់ធ្ងរ របស់អ្នកជំងឺកូវីដ គ្រប់គ្នាគួរដឹង
ចាប់តាំងពីរោគរាតត្បាតនេះបានកើតឡើងមក មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានប្រាប់ពីភាពខុសគ្នានៃរោគសញ្ញាស្រាលនិងធ្ងន់ចំពោះកូវីដ ដើម្បីកុំឲ្យមានមហាជននៅតែយល់ច្រលំ។ នៅពេលសំគាល់ដឹងអ្នកជំងឺនឹងមានភាពងាយស្រួលប្រាប់ពីអាការខ្លួនដល់ក្រុមគ្រូពេទ្យឆាប់រហ័ស ជាពិសេសសម្រាប់អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ងាយនឹងឆាប់បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ និងកាត់បន្ថយហានិភ័យស្លាប់នៅពេលយើងបានដឹងពីសភាពជំងឺខ្លួនទាន់ពេល។

រោគសញ្ញានៃជម្ងឺកូវីដ១៩ ដែលត្រូវបានគេចាត់ទុកថាស្រាល អាចប្រើថ្នាំព្យាបាលនៅបន្ទប់ធម្មតាបាន
១ គ្រុនក្ដៅចាប់ពី ៣៨ អស្សាសេ គឺជាសញ្ញាមួយដែលបង្ហាញថារាងកាយកំពុងតែព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺ ។
២ ការក្អកគឺជាសញ្ញាមួយក្នុងចំណោមរោគសញ្ញាសំខាន់ៗនៃកូវីដ។ វីរុសនេះបានរាតត្បាតដល់សួត ដែលអាចធ្វើឲ្យរលាកផ្លូវដង្ហើមនិងក្អកស្ងួត។
៣ វីរុសគឺជាបុព្វហេតុទូទៅនៃការផ្លាស់ប្ដូរអារម្មណ៍ក្លិនឬរសជាតិ ដែលអាចកើតឡើងជាមួយនឹងការឆ្លងមេរោគលើផ្លូវដង្ហើមផ្នែកខាងលើ។ ការឆ្លងនឹងធ្វើឲ្យរលាកឬហើមស្រទាប់មាត់ច្រមុះរហូតដល់មានការកកស្ទះច្រមុះ ទើបផ្លាស់ប្ដូរក្លិនតែម្ដង។
៤ អស់កម្លាំង នេះក៏ដោយសាររាងកាយរបស់យើងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ហើយវាត្រូវការថាមពលច្រើន។

៥ តឹងច្រមុះនិងហៀរសំបោរគឺការផលិត sputum គឺជារឿងធម្មតានៃស្ថានភាពផ្លូវដង្ហើមផ្សេងៗដូចជាជំងឺផ្ដាសាយនិងអាឡ័កស៊ីជាដើម។ ដូច្នេះមិនគួរប្រញាប់សន្មតថាវាជាកូវីដទេ។
៦ កន្លែងដែលមានទឹករំអិលច្រើនពេកនៅខាងក្រោយច្រមុះនិងបំពង់ក អាចបណ្ដាលឲ្យរលាកបំពង់ក។ ដូចគ្នានេះផងដែរ ការក្អកឥតឈប់ឈរក៏អាចបណ្ដាលឲ្យឈឺបំពង់កបានដែរ។
៧ ឈឺចុកចាប់និងឈឺក្បាល ទាំងនេះគឺជារោគសញ្ញាទូទៅនៃវីរុស។ នៅពេលឆ្លងជារឿយៗអ្នកក្ដៅខ្លួន ហើយការក្ដៅខ្លួននោះអាចបណ្ដាលឲ្យរាងកាយមានការឈឺចុកចាប់ពេញខ្លួន។
៨ រាគរូសនិងក្អួតគឺបណ្ដាលមកពីការបង្ហូរទឹកចេញពីច្រមុះនិងហៀរសំបោរទៅក្នុងក្រពះ ដែលអាចបណ្ដាលឲ្យមានបញ្ហានេះកើតឡើង។
រោគសញ្ញានៃកូវីដ ១៩ ដែលត្រូវបានចាត់ទុកថាធ្ងន់ធ្ងរខ្លាំង អាចឈានចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ

១ ដង្ហើមខ្លីៗឬពិបាកដកដង្ហើម មនុស្សដែលមានជំងឺកូវីដ អាចមានបញ្ហាដកដង្ហើមខុសពីធម្មតាឬមានអារម្មណ៍ថាហត់ដូចជាដើរឡើងជណ្ដើរដូចសព្វដង។ នេះអាចជាការបង្ហាញថាអ្នកវិវត្តទៅជាជំងឺរលាកសួតឬថាខ្លួនរបស់អ្នកមិនមានអុកស៊ីសែនគ្រប់គ្រាន់។
២ ឈឺចាប់ឬមានសម្ពាធជាប់ក្នុងទ្រូង នេះក៏ជារោគសញ្ញានៃជំងឺរលាកសួតដែរ។ វាក៏អាចជាសញ្ញានៃការកកឈាមដែលជាផលវិបាកនៃវីរុស។ ទាំងនេះបានចង្អុលបង្ហាញពីការស្ទះសរសៃឈាមសួតដែលកើតឡើងនៅពេលដែលកំណកឈាមរលុងហើយធ្វើសួតរងសំពាធ។ ទាំងពីរជាស្ថានភាពធ្ងន់ធ្ងរនិងគំរាមកំហែងដល់អាយុជីវិត។

៣ ការភាន់ច្រលំឬអសមត្ថភាពក្នុងការភ្ញាក់នឹងរឿងអ្វីមួយ។ កូវីដអាចបណ្ដាលឲ្យមានជំងឺរលាកខួរក្បាល ដែលជាជំងឺមួយនៃខួរក្បាលត្រូវបានប៉ះពាល់ដោយការឆ្លង។ ចំពោះរោគសញ្ញាដូចជា ការភ័ន្តច្រឡំ និងការបាត់បង់ស្មារតី។ របាយការណ៍ករណីខ្លះបានបង្ហាញថា អ្នកជំងឺអាចឈានទៅរកការប៉ះពាល់នៃខាងសរសៃប្រសាទ។
៤ បបូរមាត់ឡើងស្វាយឬមុខស្រអាប់ នេះគឺជាការបង្ហាញពីកង្វះអុកស៊ីសែន។ នៅពេលអ្នកដកដង្ហើមចូលសួត នោះសួតនឹងយកអុកស៊ីសែនទៅក្នុងខ្យល់ ហើយបញ្ជូនវាទៅក្នុងឈាម។ ចំណែកឈាមដែលសំបូរអុកស៊ីសែនត្រូវបានបញ្ជូនទៅកន្លែងផ្សេងទៀតក្រៅពីរាងកាយ។ នៅពេលរាងកាយមិនអាចស្រូបយកខ្យល់បានគ្រប់គ្រាន់ លទ្ធផលគឺបបូរមាត់ឡើងស្វាយឬមុខស្រអាប់ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖prevention
ចុចអាន៖គួរតាមដាន! រោគសញ្ញាកូវីដមួយចំនួនទៀត គ្រប់គ្នាមិនធ្លាប់ដឹង
ចុចអាន៖រោគសញ្ញាកូវីដសំខាន់ៗចំនួន ៥ ដែលទាមទារឱ្យចូលពេទ្យជាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


