សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ថវិកា និងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋខ្វះខាត
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ថវិកា និងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋខ្វះខាត

បានផុស

នៅ

អំណោយជាថវិកា និងស្បៀងអាហារជាច្រើនមុខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ឧសភានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេច នៅចំការមន ខណ្ឌចំការមន អំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ១- ថវិកាចំនួន ២០,០០០,០០០រៀល
២- អង្ករនាងមិញ ចំនួន ១១,២៥០គីឡូកប ៣- គីខ ចំនួនៈ ៤៥កស ៤ មី ចំនួន ៤៥០រទេសតូច ៥- ពងទាចំនួនះ ៤,៥០០គប់ ៦- សាប៊ូ (សាប៊ូកក់សក់ , សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ) ចំនួនះ ៤៥០កញ្ចប់។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មិនត្រឹមតែបានរំដោះប្រទេសចេញពីរបបប៉ុលពតទេ នៅពេលនេះពេលប្រជាពលរដ្ឋជួបទុក្ខភ័យសម្តេចបានជួយឧបត្ថមជាជាថវិកានិងស្បៀងអាហារជាច្រើនមុខថែមទៀតជូនប្រជាពលរដ ។ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ លោកសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ឡី ហេងសំរិន ដែលបានឧបត្ថម្ភ អំណោយជាថវិកានិងស្បៀងអាហារជាច្រើនមុខខាងលើនេះ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលតំបន់១ចំនួននៃខណ្ឌនេះ មានតំបន់ក្រហម។ ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ ស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ដែលកន្លងមកសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និង បានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ សំដៅជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ បណ្តាលមកពីការរាតត្បាត នជំងឺកូវីដ-១៩។

លោកឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” បានប្រមាណ៣០ម៉ឺន គ្រួសារហើយ នៅរាជធានីភ្នំពេញ ហើយក៏មិនទាន់មានប្រទេសណាមួយយកអំណោយទៅប្រគល់អោយប្រជាពលរដ្ឋដល់មុខផ្ទះនោះដែរ ។ តែសម្រាប់កម្ពុជាយើងបាននិងកំពុងអនុវត្តការងារនេះ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លលើឡើងថា អំណោយទាំងនេះ ជាអំណោយ ដែលចៅរបស់ សម្តេចប្រគល់ជូនសម្តេច ទើបសម្តេចសម្រេចប្រគល់មកអោយរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅរាជធានីភ្នំពេញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វះកាត់រលាកខ្នែងពោះវៀនអ្នកជំងឺកូវីដ ដោយជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ពិនិត្យ​សំណាក​ឃើញ​ថា​អវិជ្ជមាន​ ទើប​បញ្ជូន​ជន​សង្ស័យ ២ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

និស្សិតខ្មែរ ៧ រូប ប្រកាសបញ្ចប់ការសិក្សាជោគជ័យលើជំនាញ មីសុីល និងកាំភ្លេីងធំ ពីប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​ទឹក​តាម​សង្កាត់​ទាំង​៥ ​បាន​ប្រហែល​៨០​ភាគរយ​ហើយ

កូវីដ-១៩៣ ម៉ោង មុន

ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services