ព័ត៌មានជាតិ
រដ្ឋបាលរាជធានី កំពុងរៀបចំសង្ក្រាន្តវត្តភ្នំ និងតុបតែងលម្អសោភ័ណភាព តាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានី
គិតត្រឹមថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញ , មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ,មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងធ្វើការរៀបចំសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងរៀបចំតុបតែងលម្អសោភ័ណភាពនៅទីកន្លែងសាធារណៈសំខាន់ៗ មួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស ២៥៦៨ ខាងមុខ។

ឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីដ៏អធិកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ ២០២៥ ដោយនឹងប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ចំនួន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី ១៤, ១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ ២ ថ្ងៃ ហើយថែម ៣ ថ្ងៃ ក្នុងថ្ងៃចូលឆ្នាំ ឡើងដល់ ៥ ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី ២ មេសានេះ។

លោកស្រីបានបន្តថា សង្ក្រាន្តវត្តភ្នំ ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានពិធីសាសនា ដូចជា ការទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះជាដើម។ ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយៗ មានដូចជា ការសម្តែងសិល្បៈរបាំប្រពៃណី មានរបាំទ្រុត ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយជាតិដែលជាកេរដំណែលដូនតាខ្មែរ និងមានប្រគំតន្ត្រី បុរាណ-សម័យ ការរាំលេងកម្សាន្តគ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង និងតាំងពិព័រណ៍ផលិតផលខ្មែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនេះតែម្ដង។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងភ្ជាប់ផ្លូវថ្មើរជើង Walk Street ជាមួយការរៀបចំសង្ក្រាន្តវត្តភ្នំផងដែរ ពោលគឺផ្លូវថ្មើរជើង នឹងបើកបន្តដល់ ៥ ថ្ងៃ ដោយបន្ថែម ៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ រហូតដល់បញ្ចប់បុណ្យចូលឆ្នាំថ្មី។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង របស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន


















-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


