ត្រឹម​២​ថ្ងៃ​មាន​កម្មករសំណង់​នៅ​ការដ្ឋាន​ អា​រ៉ា​កា​វ៉ា​ ជិត​១០០​នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ត្រឹម​២​ថ្ងៃ​មាន​កម្មករសំណង់​នៅ​ការដ្ឋាន​ អា​រ៉ា​កា​វ៉ា​ ជិត​១០០​នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ក្នុង​រយៈពេល​២​ថ្ងៃនេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រកឃើញ​បងប្អូន​កម្មករសំណង់​ធ្វើការ​នៅ​ការ​ដ្ឋាន​ អា​រ៉ា​កា​វ៉ា​ នៅ​ផ្សារ​ទឹកថ្លា​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ប្រ​មាណ​ជិត​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​ក្នុងចំណោមកម្មករ​សំណង់​ធ្វើ​ការ​នៅ​ការដ្ឋាន ​អា​រ៉ា​កា​វ៉ា​ ឆ្លង​ប្រមាណ​ជិត​១០០​នាក់​នោះ ​បាន​រកឃើញ​ឆ្លងនៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ជាង​២០​នាក់ ​និង​ឆ្លង​នៅ​ថ្ងៃទី​១៨​ ខែឧសភា ​ចំនួន​៦៥​នាក់ ​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១៩១​នាក់ ​នៅ​រាជធានី​ភ្នំពេញ​។​

តាម​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀតថា​ ចំនួន​អ្នក​ឆ្លង​១៩១​នាក់​ដែល​សាលាក្រុង​ប្រកាសកាលពីម្សិលមិញ​ ក្រៅពី​កម្មករ​សំណង់​នៅ​ការដ្ឋាន​អា​រ៉ា​កា​វ៉ា ​នៅមាន​កម្មករសំណង់​នៅបូរី​ប៊ូ​យ៉ុង​ សែន​សុខ​ ចំនួន​៨​នាក់ កម្មករ​រោងចក្រ​ មន្ត្រីធនាគារ មន្ត្រី​យោធា ក្រុមហ៊ុន​ឯកជន អ្នកលក់ដូរ​ និង​អ្នក​ដឹក​ជ​ញ្ជូន​ជាដើម​បាន​ឆ្លង​ផងដែរ​។​

បើតាម​ក្រសួងសុខាភិបាល​នៅថ្ងៃទី១៩ ខែឧសភានេះ​ កម្ពុជាបានរកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៣៩៣​នាក់​ទៀត​ ក្នុងនោះឆ្លង​សហគមន៍​៣៩២​នាក់​ និង​អ្នកដំណើរ​ពី​បរទេស​១​នាក់​ជាសះស្បើយ​៦១២​ និង​ស្លាប់៣​នាក់​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹកថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ សរុប​២៣,២៨​២​នាក់ ​អ្នកជា​សះស្បើយ​១៤,៩៥៥​នាក់ ​និង​អ្នកស្លាប់​១៥៩​នាក់​៕​

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម១៧ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២៧ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣២ នាទី មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៤៣ នាទី មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services