Connect with us

កូវីដ-១៩

ព្រះសង្ឃ តាជី​ យាយជី​ និង​សិស្ស​និស្សិត​២១​អង្គ​/​នាក់​បានជា​សះស្បើយពីជំងឺកូវីដ-១៩​

បានផុស

នៅ

គណៈ​កម្ម​ការ​វត្ត​សារាវ័ន្ត​តេ​ជោ​ បាន​សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាងខ្លាំង​ បន្ទាប់ពី​ទទួលដំណឹង​ថា​ ព្រះ​សង្ឃ តាជី យាយជី​ និង​សិស្ស​និស្សិត​ចំនួន​២១​អង្គ​/​នាក់​ បានជា​សះស្បើយ​ពីជំងឺកូ​វីដ-១៩ ​ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​មក​វត្ត​វិញ​ នៅ​ថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈ​កម្ម​វត្ត​ក៏​សូម​ក្រាបថ្វាយបង្គំ សម្តេច ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​ចម្រើន​ពរ​ដល់​ញាតិ​ញោម​ពុទ្ធបរិស័ទ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា នៅ​ព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១​នេះ ព្រះគ្រូ​ចៅអធិការ ព្រះ​គ្រូសូត្រស្តាំ​/​ឆ្វេង ព្រះសង្ឃ​គ្រប់​ព្រះអង្គ មានចិត្ត​សប្បាយរីករាយ​ក្រៃលែង ដោយបាន​ទទួល​តំណឹង​ពី​ខាង មណ្ឌល​ព្យាបាល​ជំងឺ​កូវ​ដ​-១៩ កម្រិត​ស្រាល​ទួល​ពង្រថា ព្រះសង្ឃ សិស្ស -​និស្សិត យាយជី វត្ត​សារា​វ័ន​តេ​ជោ ដែល​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ ​បានជា​សះ​ស្បើ​យ​ចំនួន២១​អង្គ​/​អ្នក​ហើ​យ ក្រុមគ្រូពេទ្យ​កំពង់ធ្វើបែបបទ​ឲ្យ​និមន្តវិលត្រឡប់​មកកាន់​វ​ត្ត​វិញ​។

ដូច្នេះ​ហើយ ក្នុងនាមវត្ត​សារា​វ័ន​តេ​ជោ សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់រាជរដ្ឋាភិបាល កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដែល​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ ព្រះសង្ឃ សិស្ស -​និស្សិត តាជី យាយជី ក្នុង​វត្ត​សារា​វ័ន​តេ​ជោ ជាពិសេសសូម​អរគុណដល់ក្រុមគ្រូពេទ្យ​សម្ត​ច​តេ​ជោ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់ ​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើ​ង​។ ​

គួរ​បញ្ចាក់​ថា​ ព្រះសង្ឃ និងសិស្ស​និស្សិតមួយចំនួន ដែល​គង់នៅ​កុដិ​មួយ​នៃ​វត្ត​សារា​វ័ន​តេ​ជោ ក្នុង​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បានធ្វើ​តេស្ត​រកឃើញ​មាន «​វិជ្ជមាន​កូ​វីដ​១៩» នឹង​ត្រូវបាន​និមន្ត​ទៅ​ព្យាបាល​កាលពី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម