កូវីដ-១៩
ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់
ភ្នំពេញ៖ បុរសម្នាក់ដេកឈឺនៅផ្ទះរុាំរ៉ៃដល់ពេលស្លាប់ ស្រាប់តែគ្រូពេទ្យពិនិត្យសំណាកទៅមានវិជ្ជមានកូវីដ១៩ និងបន្តឆ្លងទៅប្រពន្ធនិងកូន៤នាក់ទៀត។
យោងតាមសេចក្តីរាយការណ៍ពី ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី១៣ខែមិថុនានេះ ថា កាលពីយប់ថ្ងៃទី១២ខែមិថុនា បុរសម្នាក់ឈ្មោះ សុខ ធារី អាយុ៥១ឆ្នាំរស់នៅផ្ទះលេខ១៥២ផ្លូវលេខ៣៥៧បេ ភូមិដើមស្លែង១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកសំណាកសព ឃើញមានវិជ្ជមានកូវីដ១៩ និងគ្រូពេទ្យបានវេចខ្ចប់យកទៅបូជាតាមបច្ចេកទេសសុខាភិបាល ដោយពុំអនុញាតិឲ្យក្រុមគ្រួសារប្រារព្វពិធីបុណ្យតាមប្រពៃណីទេ ព្រោះខ្លាចឆ្លងមេរោគដល់ក្រុមគ្រួសារនិងភ្ញៀវដែលមកចូលរួម។

លោក ជូ ចាន់នី បានបញ្ជាក់ទៀតថាអ្វីដែលគួរឲ្យភ័យខ្លាចនោះ គឺប្រពន្ធនិងកូនសពចំនួន៤នាក់ មានវិជ្ជមានកូវីដ១៩រួមទាំងអ្នកក្បែរខាងទៀតផង។
លោកជំនួយការបានបញ្ជាក់ថា មុនពេលស្លាប់ឈ្មោះ សុខ ធារី មានជំងឺមហារីកនិងទាចទឹក ហើយពុំដែលចេញពីផ្ទះដោយដេកឈឺនៅកន្ទេល។ ដូច្នេះជំងឺដ៏កាចសាហាវនេះ មិនដឹងឆ្លងពីអ្នកណាឲ្យពិតប្រាកដ។ បន្ទាប់ពីធ្វើតេស្តទៅឃើញប្រពន្ធនិងកូនសពមានវិជ្ជមានកូវីដ១៩មក ក្រុមគ្រូពេទ្យបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗនាព្រឹកថ្ងៃទី១៣ខែមិថុនានេះ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា