កូវីដ-១៩
មេអាវុធហត្ថ ៖ ការឧបត្ថម្ភតិចក្តីច្រើនក្តីរបស់សប្បុរសជន គឺជាទឹកចិត្តដ៏ប្រពៃដែលបានចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ
ថ្នាក់ដឹកនាំកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថា ទោះបីការឧបត្ថម្ភតិចក្តីច្រើនក្តីគឺជាទឹកចិត្តដ៏ប្រពៃដែលបានចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដ៏កាចសាហាវដែលបានឆក់យកអាយុជីវិតពលរដ្ឋកម្ពុជាជាង៦០០នាក់ និងឆ្លងជាង៥មុឺននាក់ ហើយគិតមកដល់ត្រឹមថ្ងៃទី០២កក្កដា ឆ្នាំ២០២១។
នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានថ្លែងមុននេះនូវការអរគុណយ៉ាងពន់ពេកចំពោះសន្តានចិត្តសប្បុរសជនតែងតែរួមគ្នាជួយឧបត្ថម្ភស្បៀងនិងសម្ភារៈការពារ សម្លាប់មេរោគកូវីដ១៩ជាហូរហែរមក។
ជាក់ស្ដែងនាល្ងាចម្សិលមុិញនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ មន្ទីរពេទ្យ ហ្លួងម៉ែ បានទទួលការឧបត្ថម្ភ តែក្រូចឆ្មា ៤០ដប និង នំសាំងវិច ៦០នំ ពីអ្នកស្រី រស់ ដានី ម្ចាស់ហាង រាជ កាហ្វេ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់កម្លាំងដែលបានមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរថល់ម្ចាស់តែក្រូចឆ្មា ៤០ដប និង នំសាំងវិច ៦០នំ ពីអ្នកស្រី រស់ ដានី ម្ចាស់ហាង រាជ កាហ្វេ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទ ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង