កូវីដ-១៩
ដូនចាស់ត្រូវឆ្កែខាំ បានស្លាប់ ពិនិត្យឃើញវិជ្ជមាន កូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ ដូនចាស់ម្នាក់ត្រូវឆ្កែខាំហេីយមានការៈមិនស្រួលខ្លួន កូនៗបានយកទៅឱ្យអាចារ្យធ្វើពិធី ពេលដឹកមកផ្ទះវិញបានស្លាប់តាមផ្លូវ។ លុះក្រុមគ្រូពេទ្យចុះពិនិត្យសំណាកតេស្តរហ័ស ស្រាប់តែ រកឃេីញវិជ្ជមានកូវីដ-១៩ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សពដូនចាស់នោះមានឈ្មោះ ស៊ុ វ៉ាន់ អាយុ៨៥ឆ្នាំ រស់នៅភូមអង្គារបុស្ប សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងបន្តទៀតថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កូនៗបានយកម្តាយទៅលេងនៅចំការក្នុងខេត្តសៀមរាប ដោយរថយន្តផ្ទាល់ខ្លួន។ ពេលទៅដល់ចំការស្រាប់ម្តាយត្រូវសត្វឆ្កែខាំ ក្រោយមកម្តាយក៏ចេះតែមានអាការៈមិនស្រួលខ្លួន កូនៗក៏បាននាំម្តាយ ទៅភូមិណងចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងបានអញ្ជេីញអាចារ្យមកសូត្រមន្ត សង្ឃទានជូនរយៈពេល២ថ្ងៃ ចំណែកអាការៈពុំបានធូស្បេីយឡើយ។ នៅថ្ងៃទី២៨ ខែកក្កដា កូនៗក៏សម្រេចចិត្តយកម្តាយមកផ្ទះវិញ ធ្វេីដំណេីរបានប្រហែលពាក់កណ្តាលផ្លូវ ស្រាប់តែម្តាយបានដាច់ខ្យល់ស្លាប់ នៅចំណុចសាលាក្រហម នៅវេលាម៉ោង១១ថ្ងៃត្រង់។
បន្ទាប់មកសពបានដឹកមកដល់ផ្ទះ ហើយកូនចៅបានរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយពីក្រុមគ្រូពេទ្យបានយកសំណាកលេីសព ធ្វើតេសត្តរហ័ស ស្រាប់តែឃើញវិជ្ជមានកូវីដ-១៩។ ដោយមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក្រុមគ្រូពេទ្យបានរៀបចំវេចខ្ចប់សពតាមលក្ខណៈបច្ចេកទេសសុខាភិបាល ដេីម្បីយកទៅបូជា នៅទីតាំងបូជាសពកូវីដ-១៩ នៅភ្នំបាក់ សង្កាត់ទឹកថ្លា។ ក្នុងនោះអាជ្ញាធរក៏ប្រមូលក្រុមគ្រួសារ សាច់ញាតិ និងអ្នកជាប់ពាក់ព័ន្ធដេីម្បីយកសំណាក់ធ្វេីតេស្តរកកូវីដ-១៩ និងឱ្យធ្វើចត្តាឡីស័កផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)