ជីវិតកម្សាន្ដ
Song Joongki សុំទោសទៅកាន់ទស្សនិកជន ចំពោះបញ្ហារំខានក្នុងរឿង Vincenzo
រឿងភាគកូរ៉េ ដែលកំពុងទទួលបានប្រជាប្រិយភាពជាងគេនៅប៉ុន្មានខែនេះគឺរឿង Vincenzo ដែលជាការសម្ដែងពីតួឯកប្រុសសង្ហា និងជាតារាសម្ដែងកំពូលប្រចាំប្រទេសកូរ៉េខាងត្បូង Song Joongki។

ថ្មីៗនេះ Song Jonngki បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព៌ត៌មានអំពីរឿងភាគថ្មីរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំង។ ប៉ុន្តែ Song Joongki ក៏បានធ្វើការសុំទោសទៅកាន់អ្នកទស្សនាគ្រប់គ្នាចំពោះចំណុចខ្វះខាតមួយចំនួន ពិសេសការដាក់ពាណិជ្ជកម្មចិននៅក្នុងរឿងភាគនេះមានច្រើនគួរឲ្យកត់សម្គាល់។

Song Joongki បានបន្ថែមទៀតថា ដំបូងឡើយរូបគេមានភាពស្ទាក់ស្ទើរខ្លះពេលទទួលបានស្គ្រីបរឿង Vincenzo ដោយគិតពីចរិតលក្ខណៈតួអង្គដែលខ្លួនត្រូវសម្ដែង។ ម៉្យាងវិញទៀត ការដាក់ពាណិជ្ជកម្មច្រើននៅក្នុងរឿងវាក៏ជាផលរំខានខ្លាំងដល់អ្នកទស្សនា ដែលធ្វើឲ្យរូបគេមានការព្រួយបារម្ភពីអារម្មណ៍របស់ទស្សនិកជនយ៉ាងខ្លាំងផងដែរ។


គួរបញ្ជាក់ផងដែរថា រឿង Vincenzo បានថតបញ្ចប់នៅត្រឹមភាគទី ២០ ដោយទទួលបានការគាំទ្រនៅជុំវិញពិភពលោកឡើងដល់ ១៤.៦៣% នេះបើយោងទៅតាម AGB Nielsen៕
អត្ថបទផ្ដល់ដោយ៖Poraman

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?