Connect with us

ជីវិតកម្សាន្ដ

SUGA, Taeyeon និង Seulgi បរិច្ចាគប្រាក់ម្នាក់ជិត៧ម៉ឺនដុល្លារ ជួយជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ

បានផុស

នៅ

នៅថ្ងៃទី២៧ ខែមីនា កាកបាទក្រហមកូរ៉េ (ប្រធាន Kim Chul Soo) បានប្រកាសថា SUG ក្រុម BTS បានបរិច្ចាគ ១០០ លានវ៉ុន (៦៨,៣៥៨ដុល្លារ) ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ។ មូលនិធិនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ផ្តល់អាហារ ភេសជ្ជៈ និងការផ្គត់ផ្គង់ចាំបាច់សម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់” ។

Taeyeon សមាជិកក្រុម Girls’ Generation ក៏បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះផងដែរ។ នាង​បាន​សម្តែង​ការ​គាំទ្រ​ដោយ​និយាយ​ថា «ខ្ញុំ​សង្ឃឹម​ថា​ការ​បរិច្ចាគ​នេះ​អាច​ផ្តល់​នូវ​កម្លាំង​តិចតួច​ដល់​អ្នក​ភៀសខ្លួន អ្នក​ពន្លត់​អគ្គិភ័យ និង​បុគ្គលិក​សង្គ្រោះ​ដែល​កំពុង​ឆ្លង​កាត់​ពេល​លំបាក​បែប​នេះ»។

Seulgi Red Velvet ក៏​បាន​បន្ថែម​ជំនួយ​ជា​មួយ​នឹង​ការ​បរិច្ចាគ​ចំនួន ១០០លាន​វ៉ុន។ នាង​បាន​ចែករំលែក​ថា «​វា​ធ្វើឲ្យខ្ញុំ​ខូចចិត្ត​ពេល​ឃើញ​ជនរងគ្រោះ​តស៊ូ​នឹង​ការបាត់បង់​ផ្ទះសម្បែង និង​ជីវភាព​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដែល​នឹកស្មាន​មិន​ដល់​»​។ នាងបានសង្កត់ធ្ងន់បន្ថែមទៀតលើការប្តេជ្ញាចិត្តរបស់នាង ក្នុងការជួយដល់ការសង្គ្រោះគ្រោះមហន្តរាយដោយបន្ថែមថា ទោះបីជាវាអាចជាកាយវិការតូចមួយក៏ដោយ តែនាងបានសម្រេចចិត្តបរិច្ចាគដោយសង្ឃឹមថាវាអាចជួយបានខ្លះ ។

ភ្លើងឆេះព្រៃជាលើកដំបូង បានផ្ទុះឡើងនៅថ្ងៃទី ២១ ខែមីនានៅក្នុង Sancheong, Gyeongnam ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់ក្បែរនោះរួមទាំង Gyeongbuk និង Ulsan ដោយសារតែខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួត។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពន្លត់​អគ្គិភ័យ​បាន​បន្ត​អស់​មួយ​សប្តាហ៍។

យោងតាម​ទីស្នាក់ការ​កណ្តាល​ទប់ទល់​គ្រោះមហន្តរាយ និង​សុវត្ថិភាព គិត​ត្រឹម​ម៉ោង​៦​ព្រឹក គ្រោះមហន្តរាយ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៦​នាក់ របួសធ្ងន់​៨​នាក់ និង​របួសស្រាល​២២​នាក់​។ ចំនួនអ្នកភៀសខ្លួនបានកើនឡើងដល់ ៣៧.១៨៥ នាក់ឯណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖IU បរិច្ចាគប្រាក់គាំទ្រជនរងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងអ្នកពន្លត់អគ្គីភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម