ជីវិតកម្សាន្ដ
Park Bo Gum ទម្លាយឈុតគ្រោះថ្នាក់គ្មានតួជំនួស ត្រូវហែលកណ្ដាលសមុទ្រធំល្វឹងល្វើយ
នៅក្នុងរឿងភាគដ៏ល្បីរបស់ Netflix ក្រោមចំណងជើងថា « When Life Gives You Tangerines» Park Bo Gum បានដើរតួជា Yang Gwan Sik ដែលជាបុរសសាមញ្ញម្នាក់រស់នៅដោយស្មោះត្រង់ និងស្រលាញ់ពេញបេះដូងនៅលើកោះជេជូ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។
តាមរយៈសាច់រឿងនេះមានសកម្មភាពចំនួនបួន ឆ្លងកាត់ពេលវេលា និងជំនាន់តួអង្គ Gwan Sik បានបន្សល់ទុកនូវការចាប់អារម្មណ៍ដល់ទស្សនិកជនជាមួយនឹងភាពស្មោះត្រង់ និងស៊ីជម្រៅរបស់គាត់ ជាពិសេសតាមរយៈការសម្តែងដ៏ស្រទន់របស់ Park Bo Gum ។

ទោះជាបែបនេះ នៅក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ តារាសម្តែងប្រុសវ័យ៣១ឆ្នាំ បានបង្ហាញពីរឿងរ៉ាវនៅពីក្រោយឆាក ដ៏គ្រោះថ្នាក់ជាច្រើន រួមទាំងការថតឈុតហែលទឹកសមុទ្រដោយខ្លួនឯង ដែលជាឈុតមួយផ្ទុះការចាប់អារម្មណ៍ច្រើនជាងឈុតផ្សេងៗ។
ដោយមិនចាំបាច់មានអ្នកសម្ដែងជំនួស Park Bo Gum បានសម្រេចចិត្តហែលកណ្ដាលរលកសមុទ្រដ៏ធំ ដែលតួ Gwan Sik កំពុងរសាត់អណ្ដែតកណ្ដាលសមុទ្រ។ លោកបាននិយាយថា «វាជាលើកទីមួយ ដែលខ្លួនបានហែលទឹកក្នុងសមុទ្រ ប៉ុន្តែទោះជាមានតួជំនួស ប៉ុន្តែលោកថាចង់ធ្វើវាដោយខ្លួនឯង ដោយសារតែលោកជាមនុស្សស្រឡាញ់ទឹកនិងចូលចិត្តហែលទឹក ហើយក៏មានទំនុកចិត្តគ្រប់គ្រាន់។ ទោះជាពេលនោះ រលកបាននាំលោកចេញទៅឆ្ងាយ ហើយជើងមិនអាចប៉ះបាតសមុទ្របានពិតមែន ប៉ុន្តែតារាប្រុសបានគិតថា តើពេលណាលោកនឹងមានឱកាសហែលក្នុងសមុទ្របែបនេះម្តងទៀត»?
ជាលទ្ធផល គឺជាឈុតដ៏ស្រស់ស្អាតគួរឲ្យរំជួលចិត្តដែលត្រូវបានអ្នកជំនាញហែលទឹកសរសើរយ៉ាងខ្លាំង។ គាត់បាននិយាយថា មិត្តភក្តិរបស់លោកបានផ្ញើសារមកថា អ្នកជំនាញហែលទឹកបានសរសើរឈុតនេះ។ ដោយសារតារាប្រុសមិនបានធ្វើលំហាត់ពីមុនមកទេ ដូច្នេះការទទួលបានពាក្យសរសើរពីអ្នកជំនួញគឺជារឿងអស្ចារ្យមួយ។

សម្រាប់ Park Bo Gum តួនាទីរបស់ Gwan Sik មិនត្រឹមតែជាបញ្ហាប្រឈមក្នុងការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរខាងក្នុងផងដែរ។ លោកថា ចរិតនេះធ្វើឲ្យលោកមើលមកវិញនូវរបៀបដែលលោកស្រឡាញ់ និងបង្ហាញពីអារម្មណ៍របស់លោកចំពោះមនុស្សជុំវិញខ្លួន។
តារាកូរ៉េរូបនេះថែមទាំងពោលសរសើរដល់តួអង្គ Gwan Sik ថា «មិនមែនជាមនុស្សនិយាយស្តីទេ ប៉ុន្តែគាត់រស់នៅដោយស្ងប់ស្ងាត់ យកចិត្តទុកដាក់ និងធ្វើគ្រប់យ៉ាងដោយអស់ពីចិត្ត។ គាត់មិនទាមទារអ្វីទេ គ្រាន់តែចូលរួមចំណែកដោយស្ងៀមស្ងាត់ ខ្ញុំគិតថាប្រសិនបើខ្ញុំមានកូនស្រីនាពេលអនាគត ខ្ញុំចង់ឲ្យនាងជួបមនុស្សដូច Gwan Sik ។ ពីតួនាទីនេះ ខ្ញុំបានដឹងថាអ្នកមិនគួរភ័យខ្លាចក្នុងការបង្ហាញក្តីស្រឡាញ់ មិនថាក្នុងទំនាក់ទំនង ឬនៅកន្លែងធ្វើការនោះទេ»។
មិនតែប៉ុណ្ណោះ Park Bo Gum មិនខ្លាចនឹងលះបង់សម្រស់សម្រាប់តួនាទីរបស់ខ្លួននោះទេ។ គាត់បាននិយាយថាគាត់ឡើងប្រហែល ៤-៥ គីឡូក្រាម ដើម្បីឲ្យមានអារម្មណ៍ថាមានសុខភាពល្អនិងពិតប្រាកដ ជាពិសេសមុខមាត់និងដងខ្លួនត្រូវតម្រូវឲ្យមានស្ពែកស្រគាំ ដូចទៅនឹងតួអង្គ Gwan Sik ដែលជាមនុស្សនៅលើជេជូ។
ជាមួយនឹងការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងអាកប្បកិរិយា Park Bo Gum បាននាំយកតួ Gwan Sik ដែលមានភាពស្និទ្ធស្នាល សាមញ្ញ ប៉ុន្តែពោរពេញដោយកម្លាំងខាងក្នុង។ មិនត្រឹមតែជាតួអង្គល្អប៉ុណ្ណោះទេ វាក៏ជាស្ពានតភ្ជាប់រវាង Park Bo Gum និងទស្សនិកជនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU បរិច្ចាគប្រាក់គាំទ្រជនរងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងអ្នកពន្លត់អគ្គីភ័យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


