ជីវិតកម្សាន្ដ
តារាកំប្លែងល្បីៗ៦រូបកំពុងឱបជំងឺប្រចាំកាយនិងបាត់បង់ឱកាសសិល្ប:
មហាជននិងអ្នកគាំទ្រច្បាស់ជាចងចាំមិនភ្លេចទេសម្រាប់តារាកំប្លែងជើងចាស់ល្បីៗចំនួន៦រូប លើវិស័យសិល្ប:ដែលកន្លងមកធ្លាប់តែបង្ហាញវត្តមានកំប្លែងកំដរអារម្មណ៍ឲ្យរំសាយបំបាត់នូវទុក្ខកង្វល់ឬភាពនឿយហត់។
តារាកំប្លែងជើងចាស់ប្រុស-ស្រីល្បីៗទាំង៦រូបដែលបច្ចុប្បន្នបានធ្លាក់ខ្លួនឈឺហើយបាត់បង់សមត្ថ ភាពសិល្ប:និងមានការខ្វះខាត់នោះរួមមាន ១. តារាកំប្លែងនាយ ក្តិប បច្ចុប្បន្នបាននឹងកំពុងមានជំងឺញាំញីរាងកាយមិនអាចធ្វើដំណើរ ឬប្រកបអាជីពសិល្ប:បានទៀតឡើយ។ នាយក្តិបមានជំងឺច្រើនមុខដូចជា,ទឹកដក់ក្នុងសួត,ទឹកនោមផ្អែម ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមជាដើម។

២. តារាកំប្លែងលោកតា សង់ ស៊ីស ក៏មានជំងឺប្រចាំកាយដែលមិនអាចបន្តលើអាជីពសិល្ប:ដូចមុនៗទៀតឡើយ ខណ:សព្វថ្ងៃនាយក៏មានសុខភាពទ្រុឌទ្រោមនិងចុះថយដោយសារបញ្ហាជំងឺប្រចាំកាយផងដែរ។

៣. លោកតាក ចេក ក៏កំពុងមានជំងឺប្រចាំកាយហើយមានជីវភាពខ្វះខាតផងដែរខណ:អាជីពកំប្លែងស្ទើរបាត់បង់ទៅហើយ។ លោកតា ចេក បានប្រកបរបរស៊ីឈ្នួលលក់ផ្លែឈើរឲ្យគេដើម្បីបានប្រាក់កម្រៃចិញ្ចឹមគ្រួសារខណ:ដែលកន្លងមកលោកតាក៏ប្រកបរបរលក់ទឹកសុទ្ធនិងទឹកអំពៅនៅម្តុំរង្វង់មូលគួរស្រូវ។

៤.នាយ ប៉ិ គួក ក្រោយពីប្រឡូកក្នុងវិស័យសិល្ប: អស់យូឆ្នាំនិងបានផ្តល់ភាពសប្បាយផ្ទុះការសើចក្អាកក្អាយដល់ទស្សនិកជនជាច្រើនឆ្នាំមកនោះ ពេលនេះលោកតាបានបាត់មុខពីអាជីសិល្ប:ស្ទើរទាំងស្រុង។ ម្យ៉ាងទៀតបច្ចុប្បន្នក៏មានព័ត៌មានថាលោកតា ប៉ិក គួក កំពុងមានជីវភាពខ្វះខាតហើយមានជំងឺប្រចាំកាយផងដែរ។

៥.លោកយាយ ណយ សំណាង គឺជាតារាជើងចាស់ពហុជំនាញដែលមានវ័យប្រមាណ៧០ឆ្នាំហើយកន្លងមក លោកយាយក៏ជួបជីវភាពលំបាកខ្វះខាតដោយរស់នៅផ្ទះជួលគេខណ:ក៏បាត់បង់វត្តមានពីអាជីពសិល្ប:អស់មួយរយ:ធំដោយសារមានជំងឺច្រើនមុខដូចជា,លើសឈាម ខ្វះជាតិស្ក និងខ្សោយបេះដូងជាដើម។

៦.លោកយាយ អឿន គឺជាតារាកំប្លែងជើងចាស់ដ៏មានសមត្ថភាពផ្នែកកំប្លែងនិងចម្រៀងបុរាណផងដែរ។ លោកយាយ អឿន បច្ចុប្បន្នក៏មានជំងឺសន្លាក់ និងបេះដូងប្រចាំកាយផងដែរ។

ដោយឡែកបើតាមការកត់សម្គាល់កន្លងមកតារាជើងចាស់ប្រុសស្រីល្បីៗខាងលើដែលមានជំងឺប្រ ចាំកាយហើយបាត់បង់សមត្ថភាពសិល្ប:ទាំងនេះក៏ធ្លាប់ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជននិងមូលនិធិចាស់ជរានៃសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គមរបស់លោក ហេង ឡុង ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?