Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ា​រិ​ទ្ធ បង្ហាញ​ស្នាដៃ​ថ្មីមួយទៀត ក្រៅពីអាជីពជាអ្នកចម្រៀង

បានផុស

នៅ

​ទីបំផុត​ក្តី​ស្រ​ម៉ៃ ​និង​បំណងប្រាថ្នា​របស់​តារា​ចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ ដែល​ចង់​ក្លាយជា​អ្នក​និពន្ធ​ដូច​អ្នក​ម្តាយ​ជាទី​ស្រលាញ​ពេលនេះ​បា​នសម្រេច​ហើយ​។​

តារា​ប្រុស​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​និយាយ​ទាំង​ត្រេកអរថា ​កន្លងមក​លោក​ធ្លាប់​ស្រ​ម៉ៃ​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​ម្នាក់​ដូចជា​អ្នក​ម្តាយ​របស់ខ្លួន​ដែរ ហើយ​ថ្ងៃនេះ​ ឥឡូ​វ​នេះ​ ក្តី​ប្រាថ្នា​នោះ​ក៏​ធ្វើបាន​សម្រេច​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ណុប បា​យ៉ា​រិ​ទ្ធ​ បន្តទៀតថា ​”​បងប្អូន​ប្រហែលជា​ស្គាល់​គាត់​ម្តាយ​របស់លោក ឈ្មោះ​ សំកុល សុទ្ធា​វី ជាអ្នកនិពន្ធ​ប្រលោមលោក​មុន​ឆ្នាំ​៩០ ​និង​និពន្ធ​ភាពយន្ត​តាំងពី​ឆ្នាំ​១៩៩១​ និង​ជា​អ្នក​សម្តែង​មួយរូប​តួ​ម្តាយ​ដែល​លោកអ្នក​តែងតែ​បានឃើញ​គាត់​ដើរតួ​ជា​ម្តាយ​របស់​លោកពូ សម តារា តារា​ភាពយន្ត​ខ្មែរ​នា​ឆ្នាំ​៩០​ជាង ។

លោក ណុប បា​យ៉ា​រិ​ទ្ធ និយាយថា​ ការងារ​ថ្មី​មួយទៀត​របស់លោក​ជាមួយនិង​project Album ចម្រៀង​« បេះដូង​មនុស្ស​ស្រី​»​បន្ទាប់ពី​project​ជាច្រើន​ដែល​លោក​បានធ្វើ​។​ នេះ​គឺជា​សាច់រឿង​ខ្លី​ហៅថា​short film​ដែល​និពន្ធ​សាច់រឿង​ដោយ​លោក​ផ្ទាល់​ និង​ដឹកនាំ​សម្តែង​ដោយ​លោក ខេមរៈ ដា​រ៉ា រួម​សម្តែង​ដោយ​តារ​ល្បីៗ​ផងដែរ ។

អរគុណ​ទុកជាមុន ​ហើយ​សង្ឃឹមថា ​ស្នាដៃ​និពន្ធ​សាច់​រឿង​លើកដំបូង​របស់លោក បងប្អូន​អាច​ទទួល យកបាន ​ហើយ​លោក​រីករាយ​ទទួលយក​សម្រាប់​មតិ​កែលំអរ​ក្នុងន័យ​ស្ថាបនា​ ពី​ពុក​ម៉ែ​បងប្អូន​ទាំង អស់​ អរគុណ​សម្រាប់​ការរង់ចាំ​តាមដាន​របស់​ពុក​ម៉ែ​បងប្អូន៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម