Connect with us

ជីវិតកម្សាន្ដ

ខណៈ​រក្សា​គម្លាត​ក្នុងសង្គម Bigo Live ជួយ​កែភាព​អផ្សុក​ដល់​អ្នក ហើយ​ថែមទាំង​ជួយ​ឲ្យ​អ្នកទទួល​ប្រាក់ចំណូល​បាន​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​

បានផុស

នៅ

●​ ​Bigo Live បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១៦ ហើយ​បាន​ក្លាយជា​អ្នកដឹកនាំ​ឈានមុខ​គេ​នៅក្នុង​វិស័យ​ផ្សាយ​បន្ត​ផ្ទាល់ (Live Streaming App) ជាប់​លំដាប់​លេខ​១​នៅលើ​ពិភព​លោក ក្នុង​រយៈពេល​តែ ៥ ឆ្នាំ​ប៉ុណ្ណោះ​។

●​ ​Bigo Live ជា​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​នេះ​មាន​អ្នកប្រើប្រាស់​ជាង ៤០០ លាន​នាក់​ក្នុងចំណោម ជាង ១៥០​ប្រទេស ដែលមាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ចំនួន ២៣.១ លាន​នាក់​

●​ ​នៅ​ប្រទេស​កម្ពុជា Bigo Live មាន​កំណើន​អ្នកប្រើប្រាស់​ដល់​ទៅ ៣​លាន​នាក់​មកដល់​បច្ចុប្បន្ននេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​BIGO LIVE TECHNOLOGY PTE. LTD. (BIGO) ដែលជា​ក្រុមហ៊ុន​ផ្តើ​តទៅ​លើ​វេទិកា​ទំនាក់ទំនង​យុគសម័យ​ថ្មី​នឹង​ពេញនិយម​មានដូចជា Bigo Live (​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​) និង Likee (​វីដេអូ​ខ្លី​)​។ Bigo Live ដែលជា​សហគមន៍​ផ្សាយ​បន្ត​ផ្ទាល់​ចល័ត​ឈានមុខ​គេ ដែលមាន​អ្នកប្រើប្រាស់​ជាង ៤០០ លាន​នាក់​ពី​ប្រទេស​ជាង ១៥០ ទូទាំង​ពិភពលោក​នឹងមាន​ការិយាល័យ ជាង​២០​ទូទាំង​ពិភពលោក​។ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ Bigo Live បច្ចុប្បន្ន​គឺជា​អ្នក​នាំមុខគេ​នៅក្នុង​វិស័យ​ផ្សាយ​បន្ត​ផ្ទាល់ (Live Streaming)​។ កម្មវិធី​នេះ​បាន​ឆ្លងកាត់​ការរីកចម្រើន​ដ៏​ធំធេង​នៅក្នុង​មូលដ្ឋាន​អ្នកប្រើប្រាស់​និង​សកម្មភាព​បន្ត​ផ្ទាល់​ដែលមាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជា​មធ្យម​ចំនួន ២៣.១ លាន​នាក់ កើនឡើង ១៨.៦% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ការ​កើន​ប្រជាប្រិយភាព​ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ១៩ នៅ​ប្រទេស​កម្ពុជា

​ក្រុមហ៊ុន BIGO LIVE TECHNOLOGY PTE. LTD (BIGO) ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ពិភពលោក ការរីកចម្រើន​ឥតឈប់ឈរ​និង​មូលដ្ឋាន​អ្នកប្រើប្រាស់​សកម្ម​កំពុង​លេចចេញ​ជា​រូបរាង​កាន់តែខ្លាំង​ឡើង​ក៏ដូចជា​នៅ​កម្ពុជា ដូច្នេះហើយ​ក្រុមហ៊ុន​ក៏បាន​បើក​ដំណើរការ​ការិយាល័យ​នៅក្នុង​ស្រុក​តាំងពី​ចុងឆ្នាំ ២០១៨ ដើម្បី​ជួយ​សម្រួល​នឹង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដល់​អ្នកប្រើប្រាស់ ក្នុងស្រុក​ផ្ទាល់​ផងដែរ​។ ការ​មាន​បុគ្គលិក​តំណាង​ក្នុងស្រុក បានធ្វើ​ឲ្យ​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​បុគ្គលិក និង អ្នក​ផ្សាយ​ផ្ទាល់ ក៏ដូចជា​ភ្នាក់ងារ​មាន​ភាពងាយស្រួល​ច្រើន​។

​ខណៈដែល​ទីក្រុង​ភ្នំពេញ​និង​តំបន់​ភាគច្រើន​ នៅក្នុង​ប្រទេស​បាន​អនុវត្ត​ការ​រឹតត្បិត​ចរាចរណ៍​និង​ការអនុវត្ត​គម្លាត​ក្នុងសង្គម ​អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាតកូ​វីដ១៩ មនុស្ស​ភាគច្រើន​បាន​ប្រើ​ប្រព័ន្ធ​អី​ន​ធើណេ​ត​ច្រើន​។ ហើយ Bigo Live នៅ​កម្ពុជា​ក៏មាន​ការកើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​និង​ការទាញយក​កម្មវិធី​ដែលមាន​អ្នកប្រើប្រាស់​ជាង ៣​លាន នាក់ ចំនួន​ភ្នាក់ងារ (Agency) ជិត​១០០​នាក់ និង អ្នក Live (Host)​ជាង ១០០០ នាក់​ដែល​កំពុងតែ​ប្រើប្រាស់ Bigo Live ហើយ​ពួកគាត់​កំពុងតែ​ទទួលបាន​ប្រាក់ចំណូល​ជា​រៀងរាល់ខែ ពី​ការ Live បាន​យ៉ាងច្រើន​ទៀតផង​។ Bigo Live រួមចំណែក​មួយ​ដល់​សំខាន់​ដល់​អ្នកប្រើប្រាស់​នា​កំឡុងពេល​បិទ​ខ្ទប់ និង​ការអនុវត្ត​គម្លាត​ក្នុងសង្គម ថែមទាំង​បាន​ផ្តល់នូវ​មតិ​ការដែល​អត្ថប្រយោជន៍​ពី​អ្នក​ផ្សាយ​ផ្ទាល់ និង​អ្នកប្រើប្រាស់ ដូចជា វីដេអូរ​បង្រៀន​អំពី​ការថែទាំ​សម្រស់ ការកម្សាន្ត កា​រប​ញ្ជេ​ញ​ទេពកោសល្យ​ច្រៀង រាំ​កម្សាន្ត ជជែក​កម្សាន្ត និង​កាន់តែ​ពិសេស​ទៀត​នោះ បាន​ផ្តល់នូវ​ប្រាក់ចំណូល​បន្ថែម​ដល់​ពួកគាត់​ខណៈពេល​ដ៍​លំបាក​នៃ​ប្រជាជន​កម្ពុជា​ផងដែរ​។

​បទពិសោធន៍​របស់​អ្នក Live (Host) នឹង ភ្នាក់ងារ (Agency) និង អត្ថប្រយោជន៍​ពី​ការប្រើប្រាស់ Bigo Live

​អ្នក Live (Host) មួយចំនួន​បានក្លាយ​ជា​អ្នក Live ផ្លូវការ ហើយ​អ្នកខ្លះ​ក៏បាន​ក្លាយទៅជា​ភ្នាក់ងារ​ផ្លូវការ (Agency) ដែល​កំពុង​ទទួលបាន​ប្រាក់ខែ​ខ្ទង់ពាន់​ដុល្លារ​ផងដែរ​។ ខាងក្រោម​នេះ​ជាការ​ដកស្រង់​មតិ​យោបល់​ផ្ទាល់​ពី​អ្នក​ផ្សាយ​ផ្ទាល់​របស់ Bigo Live ពី​នៅ​កម្ពុជា​៖

​នាង​ខ្ញុំ​ឈ្មោះ Ti Yaa Ning អាយុ​២១​ឆ្នាំ ដែលមាន Agency ឈ្មោះ GIRLY បច្ចុប្បន្ន​នាង​ខ្ញុំ​គ្រប់គ្រង​នឹង​បង្រៀន កូនក្រុម​ជា​១០០​នាក់​អំពី​របៀប​លេង ប្រើប្រាស់ របៀប​រកលុយ​តាម Bigo Live​។ ដំបូង​ឡើយ​ខ្ញុំ​មិនដែល​ស្គាល់ Bigo Live ឡើយ ថ្ងៃមួយ​នាង​ខ្ញុំ​បាន​មើល​នៅក្នុង​Facebook ក៏​បានឃើញ​ការផ្សព្វផ្សាយ​ជ្រើសរើស​ភ្នាក់ងារ BIGO LIVE នាង​ខ្ញុំ​ក៏បាន​ដាក់ពាក្យ​។ នាង​ខ្ញុំ​មិន​ជឿថា​ អាច​រកលុយ​យ៉ាង​ងាយៗ​តាម Bigo live បាន​នោះ​ដែល​។ បន្ទាប់ពី​នាង​ខ្ញុំ​ធ្វើការ​ជា​ភ្នាក់ងារ​រយៈពេល​មួយ​ខែ​ដំបូង​មក​នាង​ខ្ញុំ​ក៏​ចាប់ផ្តើម​រកលុយ​បានតែ​ម្តង​។ នាង​ខ្ញុំ​បាន​ចូលធ្វើការ​ជា​ភ្នាក់ងារ BIGO LIVE តាំងពី ខែ​០៥ ឆ្នាំ ២០២០ មក​ម្ល៉េះ​។

​ក្នុងនាម នាង​ខ្ញុំ​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន BIGO LIVE ខ្ញុំ​អាច​រកប្រាក់​ចំណូល​ជា​មធ្យម​គឺ ១២០០​ដុល្លារ​/​ខែ ហើយ​ខ្ញុំ​ក៏​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ នោះ​គឺ ការទទួលបាន​នូវ​បទពិសោធន៍​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ហើយក៏​អាច​រកប្រាក់​ចំណូល​បាន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ មិន​ត្រឹមតែ​ប៉ុណ្ណេះ គឺ​ខ្ញុំ​ទទួល​បានការ​រាប់អាន​ពី​មិត្ត​យ៉ាងច្រើន ទាំង​មិត្ត​ក្នុងស្រុក និង​មិត្ត​នៅក្រៅ​ស្រុក​។

​នាង​ខ្ញុំ​ឈ្មោះ T’ling Ting ខ្ញុំ​ស្គាល់ Bigo តាមរយៈ​គ្រូ​របស់ខ្ញុំ គាត់​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់ និង​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​លេង​។ ខ្ញុំ​ចាប់ផ្តើម​លេង Bigo ចាប់តាំងពី ខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ​។ ពេល​ខ្ញុំ​ចាប់ផ្តើម​ឡាយ​ជាមួយ Bigo ខ្ញុំ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖ ទទួលបាន​ប្រាក់ចំណូល និង​ប្រាក់​លើក​ទឹក​ចិត្តជា​ច្រើន​ដូចជា​៖ ប្រាក់ ៤០​ភាគរយ រង្វាន់ PK រង្វាន់ Live House​រង្វាន់ Family Battle និង រង្វាន់​ជាច្រើន​ទៀត​។ អាចបង្កើត​ទំនាក់ទំនង​ជាច្រើន​ជាមួយ Bigo Live ក្នុងនាម​ខ្ញុំ​ជា Official Host របស់ Bigo Live ខ្ញុំ​អាច​រក​ចំណូល​ជា​មធ្យម ៥០០ ដុល្លា ក្នុង​មួយខែ ដោយ​គ្រាន់តែ​ឡាយ​នៅពេល​ទំនេរ​ប៉ុណ្ណោះ​។ មុន​ខ្ញុំ​ចូល​ឡាយ Bigo Live ខ្ញុំ​ពិតជា​មិនដែល​ដឹងថា Bigo Live អាច​រកប្រាក់​ចំណូល​បាន និង​មាន​ភាពសប្បាយ​រីករាយ​បែបនេះ​ទេ តាំងពី​ខ្ញុំ​បាន​ចូល​មកលេង Bigo Live ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​កែប្រែ ទាំង​ប្រាក់ចំណូល និង​ភាពសប្បាយ​រីករាយ និង​ការបង្កើន​មិត្តភាព​ជាច្រើន​ទៀតផង​។ ជា​ចុងក្រោយ​ខ្ញុំ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​បាន​កើនឡើង និង​ទទួលបាន​ភាពសប្បាយ​រីករាយ​ទៀតផង​។​

​នាង​ខ្ញុំ​ឈ្មោះ Seav Mouy ខ្ញុំ​ស្គាល់ Bigo តាមរយ​មិត្ត​របស់ខ្ញុំ​។ ខ្ញុំ​ចាប់ផ្តើម​លេង Bigo ចាប់តាំងពី ខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ​។ ពេល​ខ្ញុំ​ចាប់ផ្តើម​ឡាយ​នៅលើ Bigo ខ្ញុំ​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៌​ជាច្រើន​ដូចជា​៖ ទទួលបាន​ប្រាក់ចំណូល និង​ប្រាក់​លើក​ទឹក​ចិត្តជា​ច្រើន​ដូចជា​៖ ប្រាក់ ៤០​ភាគរយ រង្វាន់ PK រង្វាន់ Live House រង្វាន់ Family Battle និង រង្វាន់​ជាច្រើន​ទៀត​។ អាចបង្កើត​ទំនាក់ទំនង​ជាច្រើន​ជាមួយ Bigo Live ខ្ញុំ​ជា Official Host របស់ Bigo Live អា​ចរក​ចំណូល​ជា​មធ្យម ៥០០​ដុល្លារ ក្នុង​មួយខែ ដោយ​គ្រាន់តែ​ឡាយ​នៅ​ពេល​ទំនេរ​ប៉ុណ្ណោះ​។ មុន​ខ្ញុំ​ចូល​ឡាយ Bigo Live ខ្ញុំ​ពិតជា​មិនដែល​ដឹងថា Bigo Live អាច​រកប្រាក់​ចំណូល​បាន និង​មាន​ភាពសប្បាយ​រីករាយ​បែបនេះ​ទេ តាំងពី​ខ្ញុំ​បាន​ចូល​មកលេង Bigo Live ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​កែប្រែ ទាំង​ប្រាក់ចំណូល និង​ភាពសប្បាយ​រីករាយ និង​ការបង្កើន​មិត្តភាព​ជាច្រើន​ទៀតផង​។ ជា​ចុងក្រោយ​ខ្ញុំ​សូម អរគុណ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​បាន​កើនឡើង និង​ទទួលបាន​ភាពសប្បាយ​រីករាយ​ទៀតផង​។

​ដើម្បី​ចុះឈ្មោះ​ចូល​ធ្វើជា​អ្នក​Live ផ្លូវការ (Host)​និង​ភ្នាក់ងារ (Agency) សូម​ចូល​បំពេញ​តាម​Link​ខាងក្រោម​៖

https://forms.gle/PUxbpmDTFt8vrA4g7

​ទាញយក Bigo Live លើ App Store ឬ Google Play

​ព​ត័​មាន​បន្ថែម សូម​ទាក់ទង​

Facebook Page: Bigo Live Cambodia

Tel: +855 10 309 413

Email: [email protected]

Website: www.bigo.tv

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម